Google និង Apple ត្រូវបានគេប្ដឹងដោយសារកិច្ចព្រមព្រៀងទាក់ទងនឹង Search Engine
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ថ្មីៗនេះមានពាក្យបណ្ដឹងមួយ ត្រូវបានប្ដឹងទៅកាន់ Google និង Apple ដោយពាក្យបណ្ដឹងនោះបានចោទប្រកាន់ថា ក្រុមហ៊ុនទាំងពីរបានចុះកិច្ចព្រមព្រៀងគ្នាទៅលើផ្នែក Non-compete Agreement ដែលនេះជាការបំពានទៅលើ “ច្បាប់នៃការជឿទុកចិត្ត” របស់សហរដ្ឋអាមេរិក ឬគេហៅថា Antitrust Laws នោះឯង។

ពាក្យបណ្ដឹងដែលបានបញ្ជូនទៅតុលាការ គឺត្រូវបានប្ដឹងដោយ California Crane School, Inc. និងបានចោទប្រកាន់ទៅលើបទល្មើស ដូចដែលបានបញ្ជាក់នៅខាងលើអញ្ចឹង។ នៅក្នុងពាក្យបណ្ដឹងនោះ បានបង្ហាញពីកិច្ចព្រមព្រៀងសម្ងាត់របស់ Google និង Apple ជាច្រើន ហើយចំណុចសំខាន់នោះគឺថា Google មិនត្រឹមតែបង់ប្រាក់ទៅឲ្យ Apple ដើម្បីដាក់ Search Engine របស់គេជា Default លើឧបករណ៍ទាំងអស់របស់ Apple ប៉ុណ្ណោះទេ ពោលគឺ Google ក៏បានព្រមព្រៀង ក្នុងការចែករំលែកចំណូលពី Search Engine របស់ខ្លួនឲ្យទៅ Apple បន្ថែម ដើម្បីធានាថាក្រុមហ៊ុនមួយនេះ មិនបង្កើត ឬធ្វើសកម្មភាពសំខាន់ៗទាក់ទងនឹង Search Engine ដើម្បីយកមកប្រកួតប្រជែងជាង Google ឡើយ (Non-compete Agreement)។

ទឹកប្រាក់សរុបនៃកិច្ចព្រមព្រៀងរវាង Google និង Apple មិនត្រូវបានអ្នកណាដឹងច្បាស់នោះទេ ប៉ុន្តែក្នុងពាក្យបណ្ដឹងបញ្ជាក់ថា ជារៀងរាល់ឆ្នាំ Apple ទទួលបានទឹកប្រាក់ខ្ទង់ពាន់លានដុល្លារពី Google (របាយការណ៍កន្លងមកធ្លាប់បញ្ជាក់ថា Google បង់ប្រាក់ឲ្យ Apple ខ្ទង់ 15 ពាន់លានដុល្លារក្នុងឆ្នាំ 2021)។

គោលបំណងសំខាន់ដែល California Crane School, Inc. ប្ដឹងនោះ គឺគេទាមទារឲ្យមានការរឹបអូសយកប្រាក់ខ្ទង់ពាន់លានដុល្លារ ដែល Google បានផ្តល់ទៅឲ្យ Apple ហើយគេក៏ទាមទារឲ្យតុលាការហាមឃាត់ ឬក៏បិទទៅលើកិច្ចព្រមព្រៀង Non-compete Agreement រវាង Google និង Apple មិនឲ្យមានបន្តទៀតដែរ។

ប្រភព ៖ Phone Arena
អត្ថបទទាក់ទង