Sony បង្កើតក្រុមហ៊ុនរថយន្ត Sony Mobility ជាមួយវត្តមានរថយន្តអគ្គិសនីគំរូ Vision-S 02 ថ្មីមួយទៀត
ដោយ​ ៖ ខេមបូរីផត | 4 ខែមុន SHARE

 

នៅក្នុងអំឡុងព្រឹត្តិការណ៍ CES 2022 ដែលកំពុងដំណើរការទៅមុខនេះ Sony ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះដូចគ្នា ជាមួយការប្រកាសចេញ និងដាក់បង្ហាញពីផលិតផលថ្មីជាច្រើនរបស់ខ្លួនមក ដែលរួមមានទាំងរថយន្តគំរូថ្មីទៀតផង។

អ្វីដែល Sony បង្ករភាពភ្ញាក់ផ្អើលខ្លាំងជាងគេនោះ គឺគេបានប្រកាសបំបែកចេញក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីមួយ ដាច់ដោយឡែកតែម្ដង មិនមែននៅចូលគ្នាជាមួយគ្នាដូចមុនទេ ហើយឈ្មោះក្រុមហ៊ុនថ្មីនោះគឺ Sony Mobility Inc. នេះឯង។ ទន្ទឹមគ្នានឹងការប្រកាសផ្សព្វផ្សាញពីក្រុមហ៊ុនថ្មីនេះ Sony ក៏បានដាក់បង្ហាញរថយន្តអគ្គិសនីគំរូថ្មីមួយម៉ូឌែលទៀត បន្ថែមពីលើម៉ូឌែល Vision-S ដែលយើងធ្លាប់បានឃើញកាលពីឆ្នាំមុន តែលើកនេះជាប្រភេទរថយន្ត SUV វិញ និងមានឈ្មោះថា Vision-S 02។ ទន្ទឹមគ្នានេះដែរ Sony ក៏បានបញ្ចេញវីដេអូមួយចំនួន បង្ហាញទាក់ទងនឹងការឌីហ្សាញរថយន្តទាំងពីរម៉ូឌែលខាងលើ ក៏ដូចជាមានវីដេអូបង្ហាញពីផ្នែកខាងក្នុងនៃរថយន្តផងដែរ។ 

យ៉ាងណាក៏ដោយ Sony មិនទាន់បានបញ្ជាក់ប្រាប់ច្បាស់នោះទេថា គម្រោងនាពេលអនាគតខាងមុខរបស់គេ នឹងបញ្ចេញរថយន្តអគ្គិសនីទាំងពីរម៉ូឌែល ទៅកាន់ទីផ្សារជាផ្លូវការក្នុងអំឡុងពេលណា ឬឆ្នាំណា ខណៈម៉ូឌែលដែលគេបង្ហាញនោះ គ្រាន់តែជាម៉ូឌែលគំរូសិនប៉ុណ្ណោះ។

អញ្ចឹងហើយ ចាប់ពីពេលនេះទៅ Sony ឈានជើងចូលប្រឡូកក្នុងវិស័យរថយន្តអគ្គិសនីពេញលេញហើយ ជាមួយការបំបែកចេញក្រុមហ៊ុនថ្មី Sony Mobility ដែលជាក្រុមហ៊ុនមួយ ផ្តោតសំខាន់តែទៅលើផ្នែករថយន្តអគ្គិសនីតែម្ដង។

ប្រភព ៖ The Verge
អត្ថបទទាក់ទង