TikTok ឈរនៅលេខ 1 ជាឈ្មោះវេបសាយមានប្រជាប្រិយភាពបំផុតក្នុងឆ្នាំនេះ
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

យោងតាមការបង្ហាញចេញពីក្រុមអ្នកស្រាវជ្រាវ Cloudflare ថ្មីៗនេះ គេទើបបញ្ចេញលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួនចេញមក ទាក់ទងនឹងបញ្ជីនៃឈ្មោះ Domain មានប្រជាប្រិយភាពជាងគេ ឬអាចនិយាយបានថា ជាឈ្មោះវេបសាយដែលទទួលបានការចូលមើលច្រើនបំផុតក្នុងឆ្នាំ 2021 នេះ។

មិនខុសទេ តាមរយៈប្រភពខាងលើ ឈ្មោះ Domain ដែលមានអ្នកចូលមើលច្រើនជាងគេ គិតនៅក្នុងសកលលោកទាំងមូលនោះគឺ TikTok.com តែម្ដង តាមពីក្រោយរបស់ Google.com ឈរនៅលេខ 2 ហើយលេខ 3 បានទៅលើ Facebook.com ហ្នឹងឯង។ ចំណែកឯចំណាត់ថ្នាក់បន្តបន្ទាប់ទៀតនោះ គឺ Microsoft.com ឈរនៅលេខរៀងទី 4, Apple.com ឈរនៅលេខរៀងទី 5, Amazon.com លេខរៀងទី 6, Netflix.com លេងរៀងទី 7, YouTube.com បានលេខ 8, Twitter.com លេខ 9 និងចុងក្រោយគេដែលឈរនៅលេខរៀងទី 10 នោះគឺ WhatsApp.com ផងដែរ។

ក្នុងចំណោមឈ្មោះ Domain ទាំង 10 ដែលមានប្រជាប្រិយភាពជាងគេនេះ ឃើញថាមានការផ្លាស់ប្តូរទីតាំងច្រើនដែរ បើធៀបនឹងឆ្នាំ 2020 កន្លងទៅ ជាក់ស្ដែងឆ្នាំមុន TikTok.com ឈរនៅលេង 7 ឯណោះ ដែលពេលនោះគឺ Google.com ជាអ្នកឈរនៅលេខ 1 ខណៈពេល WhatsApp.com វិញ មិនមានក្នុងបញ្ជី Top 10 ទេ ព្រោះពេលនោះត្រូវបានជំនួសមកវិញដោយ Instagram.com។

ប្រភព ៖ Cloudflare
អត្ថបទទាក់ទង