Neymar Jr. បានចុះកិច្ចព្រមព្រៀង Live ហ្គេមនៅលើ Facebook Gaming
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

បច្ចុប្បន្ននេះ មានសេវាកម្ម Streaming ហ្គេមល្បីៗជាច្រើនកំពុងប្រកួតប្រជែងគ្នា ជាក់ស្ដែងរួមមានទាំង Twitch និង Facebook Gaming ជាដើម ដោយពួកគេព្យាយាមទំនាក់ទំនងទៅកាន់ Gamer ល្បីៗជាច្រើន ឲ្យមកចូលរួមក្នុងការលេងហ្គេម Live ផ្ទាល់ក្នុងសេវាកម្មរបស់ខ្លួន។

ជាក់ស្ដែងដូចថ្មីៗនេះអញ្ចឹង Facebook Gaming បានទាក់ទាញយកបានកីឡាករបាល់ទាត់ល្បីឈ្មោះ Neymar Jr ឲ្យមកចុះកិច្ចព្រមព្រៀងផ្តាច់មុខ ចូលរួមក្នុងសេវាកម្ម Streaming ហ្គេមរបស់ខ្លួនបានសម្រេច។ ការផ្សាយបន្តផ្ទាល់លេងហ្គេមដំបូងរបស់តារាបាល់ទាត់ Neymar Jr នឹងធ្វើឡើងនៅយប់ថ្ងៃទី 17 ធ្នូនេះតែម្ដង ដែលត្រូវនឹងម៉ោង 2 ទាបភ្លឺសម្រាប់ប្រទេសយើង ដូច្នេះសម្រាប់អ្នកគាំទ្រ Neymar Jr អាចរង់ចាំទស្សនាការលេងរបស់គេបាន។

គួរបញ្ជាក់ដែរថា តារាបាល់ទាត់ខាងលើនឹងធ្វើការ Stream ច្រើនដងក្នុងរយៈមួយខែៗ ហើយក្នុងមួយខែគាត់នឹងធ្វើការ Stream ជាដៃគូរជាមួយ Creator ល្បីៗផ្សេងទៀតម្ដង។

ហ្គេមដែលតារាបាល់ទាត់ល្បីឈ្មោះខាងលើ ចូលចិត្តលេងតាមរយៈការ Stream របស់គាត់កន្លងមកនោះ គឺជាប្រភេទហ្គេមបាញ់គ្នាដូចជា Call of Duty និង Counter-Strike ជាដើម ហើយសម្រាប់ហ្គេមបាល់ទាត់ដូចជា FIFA ជាដើមនោះ គាត់មិនសូវជាចូលចិត្តលេងប៉ុន្មានឡើយ ដូច្នេះអ្នកគាំទ្ររបស់គាត់ មិនគួររំពឹងថាគាត់ Live លេងហ្គេម FIFA ទេ។ 

សព្វថ្ងៃនេះ Neymar Jr មានអ្នក Follow ក្នុង Facebook ដល់ទៅខ្ទង់ 88 លាននាក់ឯណោះ ដូច្នេះគឺមិនពិបាកទេ ក្នុងការទាក់ទាញឲ្យមានអ្នកចូលរួមទស្សនាច្រើននោះ ហើយការចុះកិច្ចព្រមព្រៀមបានសម្រេចជាមួយតារាបាល់ទាត់រូបនេះដែរ នឹងជួយធ្វើឲ្យប្រជាប្រិយភាពរបស់ Facebook Gaming កាន់តែកើនឡើង។

ប្រភព ៖ Engadget
អត្ថបទទាក់ទង