Tim Cook ធ្លាប់បានចុះកិច្ចព្រមព្រៀងសម្ងាត់តម្លៃដល់ទៅ 275 ពាន់លានដុល្លារជាមួយរដ្ឋាភិបាលចិន
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

Apple គឹជាក្រុមហ៊ុនបរទេសជោគជ័យមួយ នៅក្នុងប្រទេសចិន ដោយផលិតផលរបស់គេ មិនថាប្រភេទណានោះទេ តែងតែទទួលបានការគាំទ្រ ចេញពីអ្នកប្រើប្រាស់ក្នុងប្រទេសមួយនេះ ជាក់ស្ដែងដូចជា iPhone ជាដើម ដោយក្នុងចំណោមទូរសព្ទរបស់ក្រុមហ៊ុនចិនជាច្រើន វាតែងតែមានវត្តមានក្នុងបញ្ជី Top 5 នៃទូរសព្ទដែលលក់បានច្រើនជាងគេបំផុតជានិច្ច។

យ៉ាងណាក៏ដោយ ថ្មីៗនេះមានរបាយការណ៍មួយចេញពីប្រភព The Information បានឲ្យដឹងថា កាលពីក្នុងឆ្នាំ 2016 កន្លងទៅ ក្នុងខណៈពេលដែលលោក Tim Cook បានធ្វើដំណើរទៅទស្សនៈកិច្ចក្នុងប្រទេសចិននោះ គឺគាត់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់មួយ ជាមួយរដ្ឋាភិបាលចិន។ កិច្ចព្រមព្រៀងដែល Apple បានចុះនោះ គឺមានតម្លៃដល់ទៅខ្ទង់ 275 ពាន់លានដុល្លារឯណោះ ដែលគោលដៅសំខាន់នៃកិច្ចព្រមព្រៀងនេះ គឺដើម្បីការពារពីការគាបសង្កត់ទៅលើការលក់ផលិតផល ឬសេវាកម្មរបស់ Apple ក្នុងប្រទេសនេះ។

មុននឹងចុះកិច្ចព្រមព្រៀងនេះដែរ មន្ត្រី ឬរដ្ឋាភិបាលរបស់ចិន មានជំហរមួយថា Apple គឺជាក្រុមហ៊ុន ដែលមិនសូវបានចូលរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចចិនច្រើននោះទេ ហើយការចុះកិច្ចព្រមព្រៀងនេះ នឹងជួយឲ្យ Apple ទទួលបានការលើកលែងក្នុងផ្លូវច្បាប់សំខាន់ៗមួយចំនួនផងដែរ។

យ៉ាងណាផ្នែកមួយនៃការវិនិយោគរបស់ Apple ក្នុងប្រទេសចិននោះ គឺទៅលើការសាងសង់នូវហាងលក់, មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ ក៏ដូចជាគម្រោង Renewable Energy ជាដើម នេះជាអ្វីដែលគេបានរកឃើញក្នុងកិច្ចព្រមព្រៀងនោះ។ ផ្នែកមួយទៀតនៃកិច្ចព្រមព្រៀងគឺ Apple បានសន្យាថា នឹងប្រើប្រាស់គ្រឿងបង្គុំផ្សេងៗពីក្រុមហ៊ុនផ្គត់ផ្គង់របស់ចិនឲ្យបានច្រើននៅលើឧបករណ៍របស់ខ្លួន, ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Software ចិន ក៏ដូចជាធ្វើការសហការលើផ្នែកបច្ចេកវិទ្យា ជាមួយសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសចិន និងធ្វើការវិនិយោគដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាចិនជាដើម។

ប្រភព ៖ The Guardian
អត្ថបទទាក់ទង