Apple ទើបប្រកាសពីកម្មវិធី និងហ្គេមដែលឈ្នះ App Store Award ប្រចាំឆ្នាំ 2021
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

Apple ទើបប្រកាសបង្ហាញពីអ្នកឈ្នះ App Store Award ប្រចាំឆ្នាំ 2021 ជាផ្លូវការហើយ ដោយក្នុងនោះគេបានជ្រើសរើសចំនួន 15 កម្មវិធី និងហ្គេម ដើម្បីយកមកដំណាងជាកម្មវិធី ឬហ្គេមប្រចាំឆ្នាំ ទៅតាមប្រភេទនីមួយៗ។ កម្មវិធីទាំងនោះដែរ ត្រូវបានជ្រើសរើសដោយក្រុម App Store Editorial ហើយការជ្រើសរើសរបស់គេ គឺផ្អែកទៅលើគុណភាពនៃកម្មវិធី ឬហ្គេម, បច្ចេកវិទ្យាច្នៃប្រឌិត, ការឌីហ្សាញបែបច្នៃប្រឌិត និងឥទ្ធិពលវិជ្ជមានលើផ្នែកវប្បធម៌។

ខាងក្រោមនេះ ជាកម្មវិធីដែលឈ្នះ 2021 App Store Award៖

     • កម្មវិធីសម្រាប់ iPhone បានទៅលើ Toca Life World របស់ក្រុមអ្នកអភិវឌ្ឍ Toca Boca។

     • កម្មវិធីសម្រាប់ iPad បានទៅលើ LumaFusion របស់ក្រុមអ្នកអភិវឌ្ឍ LumaTouch។

     • កម្មវិធីសម្រាប់ Mac បានទៅលើ Craft របស់ក្រុមអ្នកអភិវឌ្ឍ Luki Labs Limited។

     • កម្មវិធីសម្រាប់ Apple TV បានទៅលើ DAZN របស់ក្រុមអ្នកអភិវឌ្ឍ DAZN Group។

     • កម្មវិធីសម្រាប់ Apple Watch បានទៅលើ Carrot Weather របស់ក្រុមអ្នកអភិវឌ្ឍ Grailr។

ហ្គេមដែលឈ្នះ 2021 App Store Award៖

     • ហ្គេមសម្រាប់ iPhone បានទៅលើ League of Legends: Wild Rift របស់ក្រុមអ្នកអភិវឌ្ឍ Riot Games។

     • ហ្គេមសម្រាប់ iPad បានទៅលើ MARVEL Future Revolution របស់ក្រុមអ្នកអភិវឌ្ឍ Netmarble Corporation។

     • ហ្គេមសម្រាប់ Mac បានទៅលើ Myst របស់ក្រុមអ្នកអភិវឌ្ឍ Cyan។

     • ហ្គេមសម្រាប់ Apple TV បានទៅលើ Space Marshals 3 របស់ក្រុមអ្នកអភិវឌ្ឍ Pixelbite។

     • ហ្គេមសម្រាប់ Apple Arcade បានទៅលើ Fantasian របស់ក្រុមអ្នកអភិវឌ្ឍ Mistwalker។

បន្ថែមពីនេះ Apple ក៏បានជ្រើសកម្មវិធី និងហ្គេមចំនួន 5 ដែលមានប្រជាប្រិយភាពប្រចាំឆ្នាំដែរ (Trend of the Year) ដោយក្នុងនោះរួមមាន ហ្គេម Among Us!, Bumble, Canva, EatOkra និង Peanut។ យ៉ាងណាអ្នកទាំងអស់គ្នាអាចស្វែងយល់បន្ថែម ទាក់ទងនឹង 2021 App Store Award នៅលើវេបសាយរបស់ Apple ផ្ទាល់ តាមរយៈការចុចត្រង់នេះ

ប្រភព ៖ Apple
អត្ថបទទាក់ទង