ក្រុមហ៊ុន សាមសុង បង្ហាញពីចំណុចទាក់ទាញរបស់ One UI 4.0
ដោយ​ ៖ ប្រណិត | 1 ខែមុន SHARE

 

លោកអ្នកដែលជាអតិថិជនរបស់ សាមសុង ទាំងអស់ទូទាំងពិភពលោកប្រាកដជាបានដឹង និងកំពុងទន្ទឹងរង់ចាំ នូវការធ្វើបច្ចុប្បន្នភាព (Update) One UI 4.0 ជំនាន់ថ្មីចុងក្រោយបំផុត ដែលមានលក្ខណៈពិសេសប្លែក អាចផ្តល់ឱ្យអ្នកប្រើប្រាស់ស្មាតហ្វូន សាមសុង កាន់តែទទួលបានអារម្មណ៍ប្លែក រំភើប រីករាយ និងកាន់តែអស្ចារ្យបន្ថែមទៀត ទៅលើស្មាតហ្វូនរបស់ពួកគេ។ តើពេលណា ហើយស្មាតហ្វូនឬកំពូលស្មាតហ្វូនម៉ូឌែលណាខ្លះ ដែលនឹងអាចធ្វើបច្ចុប្បន្នភាព (Update) បាន?

គួរបញ្ជាក់ផងដែរថា ការធ្វើបច្ចុប្បន្នភាព One UI 4.0 សម្រាប់ស្មាតហ្វូន សាមសុង ទាំងអស់ទូទាំងពិភពលោក គឺនៅចុងឆ្នាំ 2021 និងនៅដើមឆ្នាំ 2022 នេះតែម្តង ទៅតាមប្រភេទស្មាតហ្វូន និងតាមប្រទេសនីមួយៗ ដែលបានកំណត់។   

ចង់ដឹងណាស់ថាតើមាន ស្មាតហ្វូន ឬកំពូលស្មាតហ្វូនម៉ូឌែលណាខ្លះ អាចអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាព (Update) ក្នុងការប្រើប្រាស់ UI 4.0 នេះបាន? មានស្មាតហ្វូនច្រើនម៉ូឌែលរបស់ក្រុមហ៊ុន សាមសុង បានកំណត់ និងអនុញ្ញាតឱ្យធ្វើការអាប់ឌេត One UI 4.0 ដូចជា៖  

- Galaxy S21 Series (Ultra, Plus, Base)  

- Galaxy S20 Series (Ultra, Plus, FE, Base) 

- Galaxy Note 20 Series (Ultra, Plus, Base) 

- Galaxy Note 10 Series (Ultra, Plus, Base)  

- Galaxy Z Fold Series  

- Galaxy Z Flip Series 

- Galaxy Tab Series (S7+ 5G, S7+, S7) 

- Galaxy A Series (A Quantum, A42 5G, A52, A52 5G, A52s 5G, A72) 

ដូចបានបញ្ជាក់ជូនខាងលើហើយថា ដោយសារតែស្មាតហ្វូន សាមសុង មានច្រើនម៉ូឌែល ច្រើនស៊េរី ដូច្នេះកាលបរិច្ឆេទ នៃការធ្វើបច្ចុប្បន្នភាព One UI 4.0 គឺមានភាពខុសគ្នាតិចតួច ទៅតាមប្រទេសដែលក្រុមហ៊ុន សាមសុង បានកំណត់ឆាប់បំផុតចុងឆ្នាំនេះ ដោយអាចគិតត្រឹម ខែវិច្ឆិកា ឆ្នាំ 2021 និងយូរបំផុតដើមឆ្នាំ 2022 នេះតែម្តង! 

លោកអ្នកប្រាកដជាចង់ដឹងច្បាស់ថា One UI 4.0 មានលក្ខណៈពិសេសអ្វីខ្លះមែនទេ? ពិតណាស់ បើមិនពិសេស ក៏មិនកក្រើកបែបនេះដែរ ដោយចំពោះ One UI 4.0 ជំនាន់ថ្មីចុងក្រោយបំផុតនេះ មានលក្ខណៈពិសេសខ្លាំងណាស់ វាបានធ្វើការអាប់ដេតលក្ខណៈពិសេសជាច្រើន ដែលអាចឱ្យលោកអ្នកមានអារម្មណ៍ប្លែក កាន់តែអស្ចារ្យជាងមុន លើស្មាតហ្វូនរបស់ខ្លួនដូចជា៖ 

* ធ្វើការកំណត់ ឬកែប្រែ (Customize) Wallpaper ទៅតាមចំណង់ចំណូលចិត្តរបស់លោកអ្នកបាន! 

* អាចឲ្យលោកអ្នករៀបចំ (Organizes) កម្មវិធី (Apps) នៅលើ Home screen បានយ៉ាងងាយស្រួល និងស្អាតបំផុត! 

* អាចឲ្យលោកអ្នកធ្វើការភ្ជាប់ទៅកាន់គ្រប់ Samsung Devises (Ecosystem) ទាំងអស់ បានយ៉ាងងាយ និងលឿនបំផុត! 

* ប្រព័ន្ធសុវត្ថិភាព (មានភាពជឿជាក់បំផុត) មិនថា កាមេរ៉ា (Camera) និង ម៉ាយ (Mic) គឺលុះត្រាតែមានការអនុញ្ញាតពីអ្នក ឬអ្នកប្រើប្រាស់ ទើបវាអាចដំណើរការទៅបាន!

នៅមានលក្ខណៈពិសេសៗអស្ចារ្យជាច្រើនទៀតដែលមិនទាន់ ឬអាចធ្វើការជម្រាបជូនឲ្យអស់ ដូច្នេះមានតែលោកអ្នក ដែលជាអ្នកប្រើប្រាស់ស្មាតហ្វូន សាមសុង តែប៉ុណ្ណោះ ដែលអាចដឹងច្បាស់អស់។ One UI 4.0 នៅពេលនេះ គឺជាការឆ្លុះបញ្ចំាងពី៖ រសនិយមរបស់អ្នក (Your Taste), ឆ្លុះបញ្ចាំងពីមហិច្ឆតា ឬក្តីសុបិនរបស់អ្នក (Your Passion), បទពិសោធន៍ជីវិតដ៏រស់រវើករបស់អ្នក (Your Experience), និង ឆ្លុះបញ្ចាំងពីទំនាក់ទំនង យ៉ាងជិតស្និទ្ធបំផុត ជាមួយមិត្តភក្តិរបស់អ្នក (Your Friends)។ 

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនង សេវាបម្រើអតិថិជន ឥតគិតថ្លៃតាមរយៈលេខទូរសព្ទ៖ 1800-203232 !

ប្រភព ៖ Samsung Cambodia
អត្ថបទទាក់ទង