អ្នកបង្កើត Twitter លោក Jack Dorsey បានលាលែងពីតំណែងហើយ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីយប់មិញនេះ សហស្ថាបនិកបណ្ដាញសង្គម Twitter លោក Jack Dorsey បានប្រកាសពីដំណឹងគួរឲ្យសោកស្ដាយមួយ ទាក់ទងការចាកចេញរបស់គាត់ពីក្រុមហ៊ុនដែលខ្លួនបានបង្កើតជាង 10 ឆ្នាំកន្លងមកនេះ។ 

ចំពោះការចាកចេញរបស់លោក Jack Dorsey នេះដែរ គឺមិនមានបញ្ហាអ្វីនៅពីក្រោយនោះទេ ពោលគឺដោយសារតែគាត់សម្រេចចិត្តចាកចេញខ្លួនឯងតែម្ដង។ CEO ថ្មីដែលនឹងឡើងមកជំនួសលោក Jack Dorsey គឺមានឈ្មោះថា Parag Agarwal ដែលកន្លងទៅគាត់មានតួនាទីជា CTO នៅក្នុង Twitter ស្រាប់ហើយ។ 

គួរបញ្ជាក់ដែរថា គិតមកទល់ពេលនេះ Twitter មានអាយុជិត 16 ឆ្នាំទៅហើយ ដោយក្នុងនោះលោក Jack Dorsey គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គល 3 រូបផ្សេងទៀត ដែលបានចាប់ផ្តើមក្នុងការបង្កើត Twitter តាំងពីដំបូងឡើយមក។

ការលាលែងពីដំណែងនេះ គឺជាចាកចេញពី Twitter ដាច់តែម្ដង ពោលគឺលោក Jack Dorsey មិនមែនឈប់ពី CEO ដើម្បីទៅកាន់ផ្នែកណាផ្សេងទៀតក្នុង Twitter នោះឡើយ។ 

អញ្ចឹងហើយនេះជារឿងសោកស្ដាយមួយសម្រាប់ Twitter ដែលត្រូវបានចែកផ្លូវគ្នាជាមួយ អ្នកដែលបង្កើតផ្ទាល់ ប៉ុន្តែលោក Jack Dorsey ជឿជាក់ថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់គាត់ ហើយគាត់គិតថា ពេលនេះ Twitter មានអ្នកដឹកនាំដ៏សាកសម នឹងអាចបន្តជំហានទៅមុខបាន ដោយមិនត្រូវការការបង្ហាញទិសដៅ ចេញពីសំណាក់ស្ថាបនិកផ្ទាល់ទៀតនោះទេ។

ប្រភព ៖ Twitter
អត្ថបទទាក់ទង