ASUS ZenBook 14 ជាកុំព្យូទ័រយួរដៃស្រាល និងស្ដើងបំផុត បំពាក់ CPU ជំនាន់ទី 11 របស់ Intel
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ZenBook 14 (UX425) ជាកុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ ASUS ដែលត្រូវបានគេឌីហ្សាញឡើងមក ដោយយកចិត្តទៅដាក់ទៅលើភាពងាយស្រួលក្នុងការយកតាមខ្លួនតែម្ដង ព្រោះជាក់ស្ដែងវាជាកុំព្យូទ័រមួយ ដែលមានកម្រាស់ស្ដើងត្រឹម 13.9mm និងមានទម្ងន់ស្រាលត្រឹម 1.17g ប៉ុណ្ណោះ។ វាត្រូវបាន ASUS ផ្តល់ឲ្យនូវជម្រើស 2 ពណ៌ សម្រាប់ជ្រើសរើសគឺ ពណ៌ប្រផេះក្រម៉ៅ (Pine Grey) និងពណ៌ផ្កាឈូកស្រាល (Lilac Mist)។

ទោះជា ZenBook 14 (UX425) ជាកុំព្យូទ័រយួរដៃស្តើងខ្លាំងពិតមែន ប៉ុន្តែ ASUS នៅតែរួមបញ្ចូលផត I/O មកពេញលេញ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ដូចគ្នា។ ផតទាំងនោះរួមមាន រន្ធ HDMI, រន្ធ USB Type-A, រន្ធ USB-C Thunderbolt 4 ចំនួន 2 និងមានរន្ធដោតកាត microSD Card មកឲ្យទៀតផង។ រន្ធ Thunderbolt 4 USB-C ដែលមានលើនោះ គឺមានសមត្ថភាពអាចសាកថ្មបានលឿន និងមានល្បឿនផ្ទេរទិន្នន័យឡើងខ្ពស់បំផុតបានដល់ 40 Gbps ឯណោះ។

ZenBook 14 (UX425) មានអេក្រង់ NanoEdge ដែលលាតធំទូលាយបានដល់ 90% ថែមទាំងមានកម្រិតពន្លឺខ្ពស់ 400 nits ផងដែរ។ កុំព្យូទ័រនេះ ក៏នៅបន្តការឌីហ្សាញគន្លាក់បត់ជាប្រភេទ ErgoLift Hinge ដែរ ដែលនឹងបង្ហើបក្តារចុចដោយស្វ័យប្រវត្តិ ពេលដែលអ្នកប្រើប្រាស់បើកគម្របកុំព្យូទ័រ ហើយការធ្វើបែបនេះ វាអាចធ្វើឲ្យប្រព័ន្ធបន្សាបកម្តៅដំណើរការបានកាន់តែប្រសើរ និងជួយឲ្យបទពិសោធន៍ នៃការប្រើប្រាស់ក្ដារចុចកាន់តែរលូនដូចគ្នា។

កុំព្យូទ័រយួរដៃខាងលើ បានប្រើប្រាស់ CPU ជំនាន់ទី 11 របស់ Intel គឺ Intel Core i7 គួបផ្សំជាមួយ GPU ស្រាប់ជាប្រភេទ Intel Iris Xe និងមានរ៉េមទំហំ 16GB ក៏ដូចជាអង្គផ្ទុកទិន្នន័យប្រភេទ SSD ទំហំ 512GB។ ជាងនេះទៅទៀត វាក៏បានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា WiFi 6 (802.11ax) ចុងក្រោយដែរ។

សម្រាប់ថាមពលថ្មរបស់ ZenBook 14 (UX425) ក្រុមហ៊ុនគេបានអះអាងថា ក្នុងការសាកពេញម្ដង វាអាចកំដរអ្នកប្រើប្រាស់ធ្វើការទូទៅបានដល់ 21 ម៉ោងឯណោះ ហើយក៏មានមុខងារ ASUS USB-C Easy Charge ដែរ ដែលអាចឲ្យការសាកចូល កាន់តែងាយស្រួលជាមួយឌុយ USB-C ផ្សេងៗទៀត ក៏ដូចជាគាំទ្រការសាកជាមួយ Power Bank បានដូចគ្នា។

ចំពោះតម្លៃរបស់កុំព្យូទ័រយួរដៃ ZenBook 14 (UX425) ខាងលើ គឺត្រូវបាន ASUS ដាក់លក់ក្នុងទីផ្សារប្រទេសយើង ចាប់ផ្តើមពីខ្ទង់ 1,049 ដុល្លារឡើងទៅ ហើយប្រិយមិត្តដែលមានចំណាប់អារម្មណ៍ អាចស្វែងរកទិញនៅតាមហាង ដែលជាតំណាងចែកចាយរបស់ ASUS ទូទាំងប្រទេស។

ចុចទីនេះ ដើម្បីចូលទៅផេកផ្លូវការរបស់ ASUS សម្រាប់ព័ត៌មានបន្ថែម។

អាចស្វែងរកទិញបានតាមតំណរភ្ជាប់ទាំងនេះ៖

- ភ្នំពេញ (Phnom Penh): https://bit.ly/3wutiLh

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO

- បាត់ដំបង (Battambong): https://bit.ly/2FGi120

- ខេត្តផ្សេងៗ (Other Province): https://bit.ly/2KQsCvG

ប្រភព ៖ ASUS Cambodia
អត្ថបទទាក់ទង