vivo បើកឲ្យធ្វើការកុម្ម៉ង់ទុកមុនស្មាតហ្វូន V23e ហើយ បន្ទាប់ពីចប់កម្មវិធីសម្ភោធកាលពីពេលថ្មីៗ
ដោយ​ ៖ ខេមបូរីផត | 8 ខែមុន SHARE

 

កាលពីរាត្រី ថ្ងៃសៅរ៍ ទី 27 ខែវិច្ឆិកា ឆ្នាំ 2021 ក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជា បានធ្វើការសម្ពោធស្មាតហ្វូនត្រកូល V ជំនាន់ថ្មីរបស់ខ្លួន មួយម៉ូឌែលគឺស្មាតហ្វូន vivo V23e ដែលឃើញថាមានការចូលរួម ពីសំណាក់តារាតំណាងដែលជា KOL របស់ vivo លោកឈិន ឈឿន / លោករៀន ថត / លោកវី យ៉ារ៉ូ និងកញ្ញាជីមមី ម៉េង ព្រមទាំងតារាប្រចាំផលិតកម្ម រស្មី ហង្សមាស លោកនី រតនា / កញ្ញាសុខ សីឡាលីន / កញ្ញាវី ឌីណែត និងលោកទេព ពិសិដ្ឋ។

ចំពោះការបង្ហាញខ្លួនរបស់ស្មាតហ្វូន V23e នេះដែរ គឺត្រូវបានធ្វើការផ្តោតសំខាន់ ទៅលើតម្រូវការរបស់អ្នកប្រើប្រាស់ ក្នុងការជ្រើសរើសនូវស្មាតហ្វូន ដែលមានតម្លៃសមរម្យ អាចផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ និងការថតរូបភាព កាន់តែអស្ចារ្យ។ ស្មាតហ្វូន V23e នេះ ត្រូវបានឌីស្សាញឡើង ដើម្បីផ្តល់នូវភាពអស្ចារ្យ នៅក្នុងការថតរូបភាព និងបំពាក់នូវមុខងារថ្មីៗជាច្រើន សម្រាប់អ្នកដែលចង់បាននូវភាពរីករាយ និងភាពច្នៃប្រឌិតខ្ពស់បំផុត នៅក្នុងការថតរូបភាពប្រភេទ Self-Portraits។”

កាមេរ៉ាខាងមុខ 50MP នាំយកនូវការថតរូបភាព Selfies ដ៏អស្ចារ្យបំផុត។ ស្មាតហ្វូន V23e របស់ក្រុមហ៊ុន vivo គឺបំពាក់នូវកាមេរ៉ាខាងមុខ កម្រិតខ្ពស់បំផុតដំបូងគេ ដែលមានបច្ចេកវិទ្យាថ្មីៗជាច្រើន ដូចជា autofocus និង portrait modes ជាច្រើនផ្សេងៗគ្នាដូចជា AI Extreme Night និង Multi-Style Portrait ។ ជាមួយនឹងកាមេរ៉ា 50MP AF ខាងមុខនេះ អាចថតរូបភាព Selfies បានច្បាស់ស្រស់ស្អាត ហើយវាក៏មានមុខងារថ្មីគឺ Eye Autofocus ដែលអ្នកប្រើប្រាស់ អាចចាប់រូបភាពជាមួយនឹងចលនាមួយភ្លែត ដែលរឹតតែបង្កើននូវការចងចាំ ដែលមិនអាចបំភ្លេចបាននោះទេ។

អ្នកប្រើប្រាស់អាចធ្វើការថតរូបភាពជាច្រើន នៅក្នុងទីងងឹតជាមួយនឹងមុខងារ AI Extreme Night បានយ៉ាងច្បាស់ល្អ និង Multi-Style Portrait mode ដែលអនុញ្ញាត អោយអ្នកប្រើប្រាស់អាចបង្កើតនូវការថតរូបភាព យ៉ាងអស្ចារ្យប្រកបដោយ ភាពរីករាយថែមទៀតផង។ បន្ថែមពីនេះទៀតនោះ នៅក្នុង Dual-View Video ក៏អនុញ្ញាតអោយថតរូប នៅក្នុងពេលដំណាលគ្នា ជាមួយនឹងកាមេរ៉ាខាងមុខ និងខាងក្រោយ ផងដែរ។

Double Exposure គឺជាមុខងារកម្សាន្តថ្មីមួយទៀត ដែលផ្តល់អោយអ្នកប្រើប្រាស់អាចធ្វើការ Import នូវ Background ជាច្រើន សម្រាប់ប្រើប្រាស់ជាស្ទីល និងភាពច្នៃប្រឌិតរបស់ខ្លួន។ នៅក្នុងមុខងារ Steadiface Selfie Video mode ស្មាតហ្វូន V23e ក៏អាចកាត់បន្ថយនូវការរង្គើរ នៅក្នុងពេលថត Selfie ជាមួយនឹងមុខងារ rock-solid video stabilization ថែមទៀត។

ការឌីស្សាញរូបរាងយ៉ាងប្រណិតទាក់ទាញបំផុត ជាមួយនឹងកម្រាស់ត្រឹមតែ 7.36mm/7.41mm នោះ ស្មាតហ្វូន V23e នេះ គឺមានរូបរាងស្លីមជាមួយនឹងទម្ងន់ស្រាល ក្នុងការប្រើប្រាស់ ហើយវាមានគែមប្រភេទ 2.5D ដែលមើលទៅការឌីស្សាញនេះ ពិតជាល្អឥតខ្ចោះបំផុត។ សម្រាប់ស្មាតហ្វូន V23e Moonlight Shadow ប្រើប្រាស់នូវប្រភេទ Ceramic Film ដែលផ្តល់នូវភាពទាក់ទាញ។ សម្រាប់ Sunshine Coast វិញ គឺប្រើប្រាស់នូវ Dual-Layer Coating ដែលបង្ហាញអំពីស្ទាយ៍បែបថ្មីមួយទៀតជាមួយនឹងការមើលទៅចម្រុះពណ៌ស្អាតប្លែកតែម្តង។ 

ស្មាតហ្វូន V23e ថ្មីនេះ ប្រើប្រាស់នូវ Funtouch OS 12 ដែលផ្តល់នូវភាពងាយស្រួល ក្នុងការប្រើប្រាស់បំផុត។ ស្មាតហ្វូន V23e មានរ៉េម 8GB+4GB RAM ជាមួយនឹងមុខងារ Extended RAM2.0 ដែល 4GB Memory នេះ នឹងប្រើប្រាស់ជារ៉េមនៅពេលដែលចាំបាច់។ អ្នកប្រើប្រាស់នឹងកាន់តែរីករាយជាមួយនឹងល្បឿនលឿន របស់ស្មាតហ្វូននេះ បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ស្មាតហ្វូន V23e នេះប្រើប្រាស់នូវបច្ចេកវិទ្យា 44W Flash Charge ដែលអាចធ្វើការសាកថ្មបានពី 1% ទៅ 40% នៅក្នុងពេលត្រឹមតែ 15 នាទី ដែលនេះបង្ហាញអំពីល្បឿនលឿន នៃការសាកថ្មរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូននេះ ក៏ទទួលបាននូវវិញ្ញាបនបត្រ Hi-Res Certification ដែលផ្តល់នូវសំឡេងលឺច្បាស់ និងពិរោះ ក្នុងការប្រើប្រាស់ថែមទៀត។

ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 64MP នៅលើស្មាតហ្វូន V23e របស់ក្រុមហ៊ុន vivo នេះ ផ្តល់នូវភាពអស្ចារ្យ នៅក្នុងការថតរូបភាព។ វាអមជាមួយនឹងកាមេរ៉ាទំហំ 8MP super wide-angle និង 2MP macro ដែលអាចចាប់រូបភាពបានផ្សេងៗគ្នា យ៉ាងទាក់ទាញ។ វាក៏មានភ្ជាប់ជាមួយនឹង មុខងារ Bokeh Flare Portrait សម្រាប់ជំនួយ នៅក្នុងការថតនៅពេលយប់ ជាមួយនឹងការបន្ថែមនូវ portrait effects ជាច្រើនថែមទៀត។ សម្រាប់ Multi-Style Portrait វិញ គឺបន្ថែមនូវ filters, color tone fine-tuning និង bokeh effects ជាច្រើន សម្រាប់ការថតរូបភាព ជាមួយនឹងកាមេរ៉ាខាងក្រោយនេះ។ 

ជាមួយនឹងការបំពាក់នូវភាពច្នៃប្រឌិត និងបច្ចេកវិទ្យាជាច្រើនដ៏ល្អបំផុតនេះ ក្រុមហ៊ុន vivo ពិតជាបានឆ្លើយតបជាមួយនឹងការផ្តល់នូវបទពិសោធន៍ នៃការថតរូបភាពដ៏អស្ចារ្យ ជាមួយនឹងស្មាតហ្វូន V23e ដែលជាស្មាតហ្វូន មានតម្លៃសមរម្យ និងសមត្ថភាពខ្ពស់បំផុត។

ដូច្នេះសម្រាប់អ្នកដែរមានចំណាប់អារម្មណ៍ លើម៉ូឌែលស្មាតហ្វូន V23e អាចធ្វើការ Pre-Order (កុម្មង់ទុកមុន) បានចាប់ពីថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2021 នេះតទៅ រហូតដល់ថ្ងៃទី 09 ខែធ្នូ ឆ្នាំ 2021 ជាមួយនឹង V23e ដែលមាន Memory 128GB តម្លៃ $329 និង V23e ដែលមាន Memory 256GB តម្លៃ $359 ជាមួយនឹងការទទួលបាននូវ ការបន្ថែមជូនកាដូយ៉ាងសន្ធឹកសន្ធាប់រួមមានដូចជា៖ 

- កាតាបស្ពាយ : តម្លៃ $29

- ប្រអប់កាដូ (Bluetooth Speaker + ជើងទ្រទូរស័ព្ទ ) : តម្លៃ $49

- ការធានាអេក្រង់ 6ខែ (ទទួលបានការផ្លាស់ប្ដូរលើអេក្រង់ខូចខាតបាន 1ដង)/ ការធានាគុណភាព 18ខែ : តម្លៃ $119  

- ស៊ីមកាត Smart ធំហ្ម៎ងតម្លៃ : $129

ប្រភព ៖ vivo Cambodia
អត្ថបទទាក់ទង