ប្រូម៉ូសិនថែមជូនចុងឆ្នាំពី សាមសុង ជាវ Galaxy A03s ជាមួយតម្លៃ $149
ដោយ​ ៖ ប្រណិត | 1 សប្តាហ៍មុន SHARE

 

ឱកាសពិសេសនារដូវកាលហូលីដេ និងកម្មវិធីប្រូម៉ូសិនចុងឆ្នាំដ៏អស្ចារ្យពីក្រុមហ៊ុន សាមសុង ជាមួយការថែមជូន កាដូពិសេស រាល់ការទិញទូរស័ព្ទលំដាប់ថវិកា Galaxy A03s ឬ Galaxy ស៊េរី A 2021ម៉ូឌែលណាមួយក៏ដោយ នឹងទទួលបានដបទឹករក្សាសីតុណ្ហភាព (TUMBLER) និងដបបាញ់ទឹកអាកុល (Spray Bottle) ដ៏ស្រស់ស្អាតពីក្រុមហ៊ុន សាមសុង ភ្លាមៗតែម្តង។

គួរបញ្ជាក់ផងដែរថា Galaxy A03s ជាស្មាតហ្វូនស៊េរី A ដែលទើបចេញថ្មីចុងក្រោយគេបំផុត ក្នុងឆ្នាំ 2021 ដែលមានកម្លាំងថ្មធំ (ប្រើបានយូរ មិនខ្វល់ពីរឿងសាកថ្មញឹក) ជាមួយនឹងមុខងារ ស្កេនស្នាមម្រាមដៃចំហៀង ដើម្បីដោះសោ អេក្រង់ធំច្បាស់ត្រជាក់ភ្នែក ល្បឿនដំណើរការលឿន និងជាពិសេសនោះ គឺមានតម្លៃសមរម្យ ត្រឹមតែ $149 តែប៉ុណ្ណោះ។

នៅចាំអីទៀត ឱកាសពិសេសបានមកដល់ហើយ បានទាំងស្មាតហ្វូនមានគុណភាពល្អ តម្លៃសមរម្យ បានទាំងកាដូថែមជូនផងដែរ។  

ដូច្នេះសម្រាប់អតិថិជនដែលចង់បានស្មាតហ្វូនដែល៖  

- មានតម្លៃសមរម្យបំផុត 

- មានរាងស្អាត ទាក់ទាញ ស៊ីវីល័យ ទាន់សម័យ លេចធ្លោ 

- មានអេក្រង់ធំ ច្បាស់ត្រជាក់ភ្នែក 

- ជាប់ធន់ប្រើបានយូរ 

- ថាមពលថ្មធំខ្លាំងកាន់ថ្មបានយូរ 

-មុខងារស្កេនស្នាមម្រាមដៃចំហៀងដើម្បីដោះសោរ

- មានគ្រឿងបន្លាស់គ្រប់គ្រាន់ និងមានការធានាត្រឹមត្រូវនោះ សាមសុង Galaxy A03s គឺជាជម្រើសទី 1 និងជាជម្រើសដ៏ល្អបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា និងជាស្មាតហ្វូនដែលមានគុណភាពខ្ពស់បំផុតទូទាំងពិភពលោក។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនង សេវាបម្រើអតិថិជន ឥតគិតថ្លៃតាមរយៈលេខទូរសព្ទ៖ 1800-203232 !

  

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ប្រភព ៖ Samsung Cambodia
អត្ថបទទាក់ទង