ក្រុមហ៊ុន vivo នឹងបើកការសម្ភោធជាផ្លូវការស្មាតហ្វូន V23e នៅថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2021 នេះ
ដោយ​ ៖ ប្រណិត | 1 សប្តាហ៍មុន SHARE

 

ជាដំណឹងមួយសម្រាប់អ្នកគាំទ្រ ដូចបងប្អូនបានដឹងមកហើយថា ក្រុមហ៊ុនស្មាតហ្វូន vivo គឺជាស្លាកសញ្ញាមួយ ដែលកំពុងទទួលបាននូវការចាប់អារម្មណ៌ និងមានប្រជាប្រិយភាពខ្លាំង ទៅលើស្មាតហ្វូនរបស់ខ្លួន។ ក្នុងនោះ អ្វីដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ ជាមួយនឹងការបង្ហាញខ្លួន របស់ស្មាតហ្វូន vivo V Series បន្ទាប់ ក៏ខិតជិតមកដល់ហើយដែរ។ គ្រួសារនៃត្រកូល vivo V Series គឺជាស្មាតហ្វូនដែលស្ថិតនៅក្នុង លំដាប់ថ្នាក់បង្គួរមួយ ដែលតែងតែផ្តល់ ជាមួយនឹងចំណាប់អារម្មណ៍ខ្លាំង ចំពោះអ្នកប្រើប្រាស់ មិនថាទៅលើរូបរាង បច្ចេកវិទ្យា ប្រព័ន្ធប្រតិបត្តិការ កាមេរ៉ា គឺសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ និងប្រកបដោយភាពច្នៃប្រឌិត។

យ៉ាងណាមិញ ដោយសារតែឃើញថាបច្ចុប្បន្នស្មាតហ្វូន គឺជាតម្រូវការដ៏ចាំបាច់ ដូច្នេះក្រុមហ៊ុន vivo ក៏បានត្រៀមបញ្ចេញ ជាមួយនឹងស្មាតហ្វូននៃត្រកូល V Series បន្ទាប់គឺ vivo V23e ដែលនឹងធ្វើការបើកសម្ភោធជាផ្លូវការ នៅថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ដែលមានការ Live ផ្ទាល់ ចេញពីផេកផ្លូវការរបស់ vivo និងនៅលើកញ្ចក់ទូរទស្សន៌ ហង្សមាស HDTV នៅវេលាម៉ោង 6:00 យប់ដល់ម៉ោង 8:00 យប់។

នៅក្នុងព្រឹត្តិការដ៏អស្ចារ្យនេះដែរ ក៏មានការចូលរួមពីសំណាក់ តារាជាច្រើនដួងមានដូចជា តារាតំណាងដែលជា KOL របស់ vivo លោក ឈិន ឈឿន / លោក រៀន ថត / លោក វី យ៉ារ៉ូ និងកញ្ញា ជីមមី ម៉េង ព្រមទាំងតារាប្រចាំផលិតកម្ម រស្មីហង្សមាស លោក នី រតនា / កញ្ញា សុខ សីឡាលីន / កញ្ញា វី ឌីណែត និងលោក ទេព ពិសិដ្ឋ។

សម្រាប់អ្នកដែលធ្វើការចូលរួមទស្សនាការ Live ដោយគ្រាន់តែធ្វើការចូលរួម Comment នឹងមានឱកាសឈ្នះរង្វាន់ ជាមួយនឹងកាដូយ៉ាងច្រើន សន្ធឹកសន្ធាប់ដែលមានដូចជា ៖ ស្មាតហ្វូន vivo V23e ចំនួន 3រង្វាន់ / ប្រអប់កាដូ V23e ចំនួន 20 រង្វាន់ / កាស TWS ចំនួន 7 រង្វាន់ និងកាតាបស្ពាយចំនួន 30 រង្វាន់។

ប្រភព ៖ vivo Cambodia
អត្ថបទទាក់ទង