ASUS VivoBook 14 | 15 ថ្មី បំពាក់ CPU ជំនាន់ទី 11 របស់ Intel ជាមួយតម្លៃចាប់ផ្តើមពី 519 ដុល្លារ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ASUS បានបញ្ចេញកុំព្យូទ័រយួរដៃតម្លៃទាបជំនាន់ថ្មីរបស់ខ្លួន ចំនួនពីរម៉ូឌែលទៀតក្នុងទីផ្សារស្រុកយើងគឺ VivoBook 14 និង VivoBook 15 ដោយពួកវាទាំងពីរនេះ គឺជាកុំព្យូទ័រយួរដៃត្រូវបានធ្វើឡើងមក ផ្តោតសំខាន់ ទៅលើអ្នកប្រើប្រាស់ការងារការិយាល័យទូទៅ ក៏ដូចជាអ្នកដែលត្រូវការកុំព្យូទ័រតម្លៃសមរម្យមួយជាដើម។

ASUS VivoBook 14 និង 15 មានរចនាបថរូបរាងបែបសាមញ្ញ ដោយមានតួខ្លួនផ្នែកខាងលើធ្វើឡើងពីលោហៈ ជាមួយជម្រើសពណ៌បីប្រភេទរួមមានដូចជា ពណ៌មាស ខ្មៅ និងទឹកប្រាក់។ ពួកវាទាំងពីរខុសគ្នាតែទៅលើទំហំអេក្រង់ប៉ុណ្ណោះ ជាក់ស្ដែងម៉ូឌែល VivoBook 14 មានអេក្រង់ 14 អ៊ីញ ចំណែកឯម៉ូឌែល VivoBook 15 មានអេក្រង់ទំហំ 15.6 អ៊ីញ ព្រមទាំងមានគែម Bezel ខ្លីល្មមដូចគ្នា។ ទៅលើទម្ងន់វិញ ASUS ប្រាប់ថាពួកវាទាំងពីរនេះគឺស្ថិតក្នុងកម្រិតស្រាលមួយ ជាក់ស្ដែងម៉ូឌែល 14 អ៊ីញ មានទម្ងន់ 1.4kg ខណៈម៉ូឌែល 15 អ៊ីញមានទម្ងន់ 1.7kg។ 

សម្រាប់កម្លាំងម៉ាស៊ីន VivoBook 14 និង 15 បានប្រើប្រាស់ជា CPU ប្រភេទ Core i3 ជំនាន់ទី 11 របស់ Intel អមមកជាមួយរ៉េមទំហំ 4GB ព្រមទាំងបំពាក់អង្គផ្ទុកទិន្នន័យជាប្រភេទ SSD មកស្រាប់ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះទេ ASUS ក៏បានបំពាក់ WiFi 6 នៅក្នុងនោះមកឲ្យដូចគ្នា ដែលជួយឲ្យល្បឿនអ៊ីនធើណេតរបស់វា អាចគាំទ្របានដល់កម្រិតខ្ពស់ជាងមុន ពោលគឺលឿនជាង WiFi 5 ជំនាន់ចាស់ដល់ទៅ 3 ដង។ សម្រាប់ថត I/O វិញ ក៏ឃើញវត្តមានផត USB 3.2 Gen 1 Type C មកជាមួយគ្នាដែរ ហើយចំណុចសំខាន់ចុងក្រោយមួយទៀតគឺ វាថែមទាំងមានសេនស័រស្កេនស្នាមម្រាមដៃ នៅលើ Touchpad មកឲ្យទៀតផង។

ចំពោះតម្លៃរបស់កុំព្យូទ័រជំនាន់ថ្មីខាងលើ គឺត្រូវបាន ASUS ដាក់លក់ក្នុងទីផ្សារប្រទេសយើង ចាប់ផ្តើមពីខ្ទង់ 479 ដុល្លារឡើងទៅ ហើយប្រិយមិត្តដែលមានចំណាប់អារម្មណ៍ អាចស្វែងរកទិញនៅតាមហាងដែលជាតំណាងចែកចាយរបស់ ASUS ទូទាំងប្រទេស។

ចុចទីនេះ ដើម្បីចូលទៅផេកផ្លូវការរបស់ ASUS សម្រាប់ព័ត៌មានបន្ថែម។

អាចស្វែងរកទិញបានតាមតំណរភ្ជាប់ទាំងនេះ៖

- ភ្នំពេញ (Phnom Penh): https://bit.ly/3wutiLh

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO

- បាត់ដំបង (Battambong): https://bit.ly/2FGi120

- ខេត្តផ្សេងៗ (Other Province): https://bit.ly/2KQsCvG

ប្រភព ៖ ASUS Cambodia
អត្ថបទទាក់ទង