OPPO A95 តម្លៃ $299 បើកឲ្យ Pre-order ហើយបន្ទាប់ពីសម្ពោធជាផ្លូវការកាលពីយប់មិញ
ដោយ​ ៖ សាន់នី | 1 សប្តាហ៍មុន SHARE

 

OPPO A95 ជំនាន់ថ្មី ដែលទើបនឹងដាក់សម្ពោធជាផ្លូវការ នៅលើទីផ្សារកម្ពុជា តាមរយៈអនឡាញ នៅលើផេកហ្វ៊េសប៊ុក OPPO កាលពីយប់មិញនេះ បានដាក់បើកឲ្យធ្វើការ Pre-order ជាមួយនឹងតម្លៃត្រឹមតែ $299។ ក្នុងនោះ គេសង្កេតឃើញថា OPPO ពិតជាបានខិតខំរិះរកនូវបច្ចេកវិទ្យាថ្មីៗ សម្រាប់បំពេញចិត្តអតិថិជន ពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏ទទួលការតបស្នង ពីអតិថិជនមកវិញ ជាមួយនឹងការកោតសរសើរ ការគាំទ្រ យ៉ាងច្រើនផងដែរ ដោយក្នុងនោះ OPPO ក៏មានជំហរមុតមាំថា នឹងប្រឹងប្រែងបន្តទៀត នៅលើទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជា។

ងាកចូលមកកម្មវិធីសម្ពោធវិញ យើងឃើញមានពិធីករ ជា វិបុល, លោក Raven Blaze និងកីឡាករបាល់ទាត់ជម្រើសជាតិ កែវ សុខផេង បានធ្វើការបើកប្រអប់ OPPO A95 និងសំណេះសំណាលគ្នាអំពី AFF Suzuki Cup ព្រមទាំងបង្កើតបរិយាកាស យ៉ាងសប្បាយរីករាយជក់ចិត្តដិតអារម្មណ៍។ ក្នុងនោះតារាកិត្តិយសទាំង 2 រូប បានលើកសរសើរពីស្មាតហ្វូន OPPO A95 ស៊េរីថ្មី ជាមួយនឹងរូបរាងឌីហ្សាញ ស្រស់ស្អាតជាមួយទម្ងន់ ស្រាល និងស្តើងជាងគេ ងាយស្រួលចាប់កាន់។ ពិសេស ទៅលើរចនាបទបែប OPPO Glow ដែលមើលទៅស្រស់ស្អាត ហើយការរចនាបែបនេះ ភាគច្រើនមានតែនៅលើទូរសព្ទតម្លៃថ្លៃប៉ុណ្ណោះ។ មួយវិញទៀត OPPO A95 បំពាក់ដោយអេក្រង់ទម្លុះ AMOLED ធំទូលាយ ជាមួយនឹងកម្រិតបង្ហាញ FHD+ ធ្វើឲ្យការទស្សនាភ្លឺច្បាស់ម៉ត់ ត្រជាក់ភ្នែក ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យាការពារភ្នែក ថែមទៀតផង។ នៅមិនទាន់អស់ទេ OPPO A95 បានបង្កប់លក្ខណៈពិសេសមួយទៀត គឺអាចបន្ថែមទំហំ RAM រហូតដល់ទៅ 5GB ដែលធ្វើឲ្យ RAM សរុប 13GB អូសបញ្ជាប្រកបដោយភាពលឿនរលូន មិនទាក់។ លើសពីនេះ OPPO A95 បំពាក់ជាមួយនឹងកម្លាំងសាកថ្មលឿន 33W ជាមួយនឹងថាមពលថ្មទំហំធំ 5000mAh ធ្វើឲ្យអ្នកប្រើប្រាស់អស់ក្តីបារម្ភ លើទូរសព្ទឆាប់អស់ថ្ម ទូរសព្ទឡើងកម្តៅ និងបញ្ចូលថ្មយូរៗទៀតហើយ ឬអាចនិយាយបានថា នេះជាតម្រូវការរបស់អ្នកប្រើប្រាស់ស្មាតហ្វូនបច្ចុប្បន្នកំពុងត្រូវការ។

ប្រសិនលោកអ្នកមានចំណាប់អារម្មណ៍ Pre-Order ឬកក់ទុកមុន OPPO A95 តម្លៃ $299 ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2021 គឺគ្រាន់តែអញ្ជើញទៅកាន់គ្រប់បណ្តាហាងលក់ទូរសព្ទ ដែលមានផ្លាក OPPO ទូទាំងប្រទេស ដើម្បីទទួលបានព័ត៌មានលម្អិត អំពីការកក់ទុកមុន ពិសេសនឹងទទួលបានកាដូគាប់ចិត្ត សរុបជាទឹកប្រាក់ $232 រួមមាន ៖ Speaker + កាស (តម្លៃ $19), កាតាបស្ពាយក្រោយ (តម្លៃ $25), ប័ណ្ណធានាអេក្រង់ (តម្លៃ $59) និងស៊ីម Silver (តម្លៃ $129) ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ផេកហ្វ៊េសប៊ុកផ្លូវការ របស់ក្រុមហ៊ុន OPPO៕

ប្រភព ៖ OPPO Cambodia
អត្ថបទទាក់ទង