កម្មវិធី Media Player នឹងចូលមកជំនួស Windows Media Player វិញ សម្រាប់ Windows 11
ដោយ​ ៖ ខេមបូរីផត | 10 ខែមុន SHARE

 

Microsoft បានសម្ងំបង្កើតកម្មវិធីសម្រាប់ Playback ផ្នែក Media ថ្មីមួយ សម្រាប់ប្រើប្រាស់នៅលើ Windows 11 បន្ទាប់ពីបានប្រើប្រាស់កម្មវិធី Windows Media Player តាំងពីឆ្នាំ 2009 មក។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមហ៊ុនខាងលើក៏បានសម្ងំបង្កើតកម្មវិធីថ្មី ដើម្បីមកជំនួសកម្មវិធីចាក់តន្រ្តី ឬសម្លេង Groove Music ដូចគ្នាដែរ ហើយកម្មវិធីដែលគេយកមកជំនួសកម្មវិធីទាំងពីរខាងលើនោះ គឺមានតែមួយប៉ុណ្ណោះ ត្រូវបានហៅថា Media Player។

ដូចបានបញ្ជាក់អញ្ចឹង Media Player នឹងក្លាយជាកម្មវិធីថ្មីសម្រាប់ជំនួស Windows Media Player និងកម្មវិធី Groove Music ដូច្នេះឆាប់ៗខាងមុខ កម្មវិធីចាក់ចម្រៀង ឬចាក់វីដេអូនោះ នឹងក្លាយជាកម្មវិធីតែមួយ សម្រាប់ Windows 11។ បច្ចុប្បន្ននេះ អ្នកដែលនៅក្នុង Windows Insider អាចធ្វើការតេស្តកម្មវិធី Media Player បានហើយ។ Microsoft បញ្ជាក់ថា ជាមួយកម្មវិធីថ្មីនេះ អ្នកប្រើប្រាស់អាចធ្វើការស្វែងរកចម្រៀងដែលគេចង់ស្ដាប់ នៅក្នុង Library របស់ខ្លួនបានកាន់តែរហ័សជាងមុន ក៏ដូចជាអាចធ្វើការបង្កើត និងគ្រប់គ្រងទៅលើ Playlists បានផងដែរ។ 

កម្មវិធីថ្មីនោះ ក៏អាចធ្វើការចាប់យក File តន្ត្រី និងវីដេអូ ចេញពីកុំព្យូទ័ររបស់យើងបានដូចគ្នា ជាក់ស្ដែងនៅក្នុង Setting អ្នកប្រើប្រាស់ អាចកំណត់ទីតាំងដើម្បីឲ្យ Media Player ចូលទៅយក File ទាំងនោះបានដោយស្វ័យប្រវត្តិ។

ចំណុចសំខាន់នៅលើកម្មវិធីថ្មី Media Player គឺថា វាត្រូវបានគេឌីហ្សាញផ្ទៃ UI មើលទៅបែបស្រឡះស្អាត និងសមគ្នាជាមួយ Windows 11 តែម្ដង បន្ថែមពីនេះ Microsoft ក៏បានដាក់បញ្ចូលនូវការបញ្ជាមុខងារផ្សេងៗក្នុងកម្មវិធីនេះ តាមរយៈ Shortcut ពីក្ដារចុចទៅផងដែរ។ សម្រាប់ពេលវេលាដែលគ្រោងនឹងបញ្ចេញផ្លូវការនោះ Microsoft មិនទាន់បានបញ្ជាក់ប្រាប់នោះទេ ព្រោះថាបច្ចុប្បន្ននេះ គេកំពុងតែធ្វើការបន្ថែម ដើម្បីជួសជុលបញ្ហាមួយចំនួន ដែលបានរកឃើញនៅលើ Version តេស្តសាកល្បងនោះ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង