នេះជា Xbox Series X ឌីហ្សាញម៉ូតខាងក្រៅដោយ Gucci និងមានតម្លៃដល់ទៅ 1 ម៉ឺនដុល្លារ
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ដើម្បីអបអរគំរប់ខួប 20 ឆ្នាំនៃម៉ាស៊ីនហ្គេម Xbox របស់ខ្លួននោះ Microsoft និង Gucci ដែលជាយីហោផ្នែក Fashion ដ៏ល្បីមួយបានសហការគ្នា បញ្ចេញ Xbox Series X ជាប្រភេទ Limited Edition មួយផ្សេងទៀត ដែលត្រូវបានរចនាម៉ូតដោយ Gucci ទៀតផង។ 

មិនខុសទេ Xbox Series X ដែលត្រូវបានឌីហ្សាញម៉ូតខាងក្រៅដោយ Gucci នោះ គឺត្រូវបានគេដាក់លក់ក្នុងតម្លៃដល់ទៅ 10,000 ដុល្លារឯណោះ ហើយស្ថិតក្នុងចំនួនមានកំណត់មួយ។ ដូចយើងបានឃើញអញ្ចឹង ទាំងនៅលើដៃហ្គេម ម៉ាស៊ីនហ្គេម និងប្រអប់របស់វា គឺសុទ្ធតែត្រូវបានឌីហ្សាញម៉ូតតាមស្ទីល Gucci ទាំងអស់តែម្ដង ជាក់ស្ដែងលើម៉ាស៊ីនហ្គេម គឺមានស្ទីលបែបក្រឡាជាមួយនិមិត្តសញ្ញាអក្សរ G ខណៈពេលនៅដៃហ្គេមវិញ វាមានពណ៌ខ្មៅលាយជាមួយពណ៌ក្រហម និងខៀវ ក៏ដូចជាមាន Logo Gucci នៅលើនោះដូចគ្នា។ 

ទៅមើលប្រអប់ធំសម្រាប់ដាក់ទាំងម៉ាស៊ីនហ្គេម និងដៃហ្គេមនោះវិញ គឺមានរូបរាង និងសាច់ក្រណាត់ជាវ៉ាលីតែម្ដង បន្ថែមពីនេះយើងក៏ឃើញមានឆ្នូតពណ៌ក្រហមលាយខៀវ ដូចនៅលើដៃហ្គេម និងក្រឡាជាមួយអក្សរ G ដូចនៅលើតួខ្លួនម៉ាស៊ីនហ្គេមអញ្ចឹងដែរ។

គួរបញ្ជាក់ដែរថា ម៉ាស៊ីនហ្គេម Xbox Series X Gucci បែបប្រណីតនេះ គឺនឹងត្រូវផលិតតែត្រឹម 100 ឈុតប៉ុណ្ណោះ ដោយក្នុងឈុតនោះដូចបានឃើញស្រាប់ អ្នកទិញនឹងទទួលបានដៃហ្គេមចំនួន 2 និងម៉ាស៊ីនហ្គេមមួយ ត្រូវបានដាក់ក្នុងវ៉ាលី Gucci តែមួយនោះឯង។ Gucci នឹងចាប់ផ្តើមដាក់លក់ម៉ាស៊ីនហ្គេមខាងលើ ចាប់ផ្តើមពីថ្ងៃទី 17 ខែវិច្ឆិកានេះទៅ ជាមួយតម្លៃដូចបានប្រាប់ម្ដងហើយ ដល់ទៅ 10,000 ដុល្លារឯណោះ ឃើញថាថ្លៃជាងតម្លៃដើមឆ្ងាយមែនទែន ដោយត្រូវបាន Microsoft ដាក់លក់ខ្ទង់ 500 ដុល្លារប៉ុណ្ណោះ សម្រាប់ទីផ្សារស្រុកគេ។

ប្រភព ៖ Cnet
អត្ថបទទាក់ទង