Microsoft នឹងឈប់អាប់ដេតឲ្យអ្នកប្រើ OneDrive លើ Windows 7 និង Windows 8 ចាប់ពីដើមឆ្នាំក្រោយទៅ
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

ដូចយើងបានដឹងហើយ សព្វថ្ងៃនេះ Windows 7 ត្រូវបាន Microsoft បញ្ឈប់ទម្លាក់កំណែអាប់ដេត និងបញ្ឈប់ការធានាខុសត្រូវទៀតហើយ ដូច្នេះរាល់ការប្រើប្រាស់កម្មវិធី ឬមុខងារសំខាន់ៗលើនោះ ក៏គេកំពុងតែព្យាយាមបញ្ឈប់សកម្មភាពដូចគ្នា។ យោងតាមការបង្ហាញបង្ហាញចេញពី Microsoft ថ្មីៗនេះ បានឲ្យដឹងថា គេនឹងលែងអាប់ដេត OneDrive ឲ្យអ្នកប្រើប្រាស់ Windows ចាស់ៗចាប់ពីដើមឆ្នាំក្រោយទៅ។

ថ្មីៗនេះ Microsoft បានប្រកាសជាផ្លូវការថា ចាប់ពីថ្ងៃទី 1 ខែមីនាឆ្នាំ 2022 ខាងមុខទៅ អ្នកប្រើប្រាស់ OneDrive នៅលើ Windows 7, 8 ឬ Windows 8.1 នឹងមិនត្រូវបានអនុញ្ញាតឲ្យធ្វើការ Sync Content របស់ពួកគេចូលទៅកាន់ Cloud បានទៀតនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេក៏នឹងលែងទទួលបានការអាប់ដេតថ្មីនៃកម្មវិធី OneDrive នេះតទៅទៀតដែរ ប្រសិនបើកុំព្យូទ័រដែលគេប្រើជាមួយនោះ មិនដំណើរការដោយ Windows 10 ឡើងទៅ។

ទោះជាយ៉ាងណាក៏ដោយ  Files ផ្សេងៗ ដែលមាននៅលើកម្មវិធី OneDrive នោះ អ្នកប្រើប្រាស់នៅអាចចូលទៅយក ឬប្រើប្រាស់បានដដែល មិនមានប៉ះពាល់ទេ បើទោះជាប្រើប្រាស់ Windows ចាស់ៗក៏ដោយ គ្រាន់តែ Microsoft បិទលែងឲ្យ Sync File ថ្មីៗបន្តទៀតប៉ុណ្ណោះ។

ដើម្បីជៀសវាងបញ្ហាផ្សេងៗ Microsoft ណែនាំឲ្យអ្នកប្រើប្រាស់ Windows ចាស់ ធ្វើការដំឡើងទៅ Windows ជំនាន់ថ្មីៗមុនពេលខែមីនាឆ្នាំ 2022 មកដល់ ប៉ុន្តែសម្រាប់កុំព្យូទ័រដែលមិនអាចដំឡើងទៅកាន់ Windows ថ្មីៗបាន Microsoft ប្រាប់ថា អ្នកប្រើប្រាស់នៅអាច Back Up File របស់ពួកគេបាន តាមរយៈការ Upload ទៅក្នុងវេបសាយ OneDrive ជំនួសវិញ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង