ហ្គេម PUBG: New State ថ្មី នឹងមកដល់ iOS និង Android នៅថ្ងៃទី 11 ខែវិច្ឆិកាខាងមុខនេះ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ហ្គេមថ្មី PUBG: New State ត្រូវបានប្រកាសចេញជាផ្លូវការ ជាហ្គេម Free គ្រោងនឹងដាក់ឲ្យលេងនៅលើ Android និង iOS ដូចហ្គេម PUBG Mobile ដែលកំពុងតែមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ននេះដែរ។ ហ្គេមថ្មីនេះនឹងចាប់ផ្តើមដាក់ឲ្យទាញយកផ្លូវការទាំងលើ iOS និង Android ចាប់ពីថ្ងៃទី 11 ខែវិឆ្ឆិកាខាងមុខនេះទៅ ហើយខណៈពេលនេះដែរ វាក៏កំពុងតែត្រូវបានគេដាក់ឲ្យ Pre-order ឬ Pre-register លើ App Store និង Play Store ហើយ។ 

PUBG: New State ជាប្រភេទហ្គេម Battle Royale ថ្មីសម្រាប់ Mobile ហើយក៏ជាហ្គេមស្ថិតក្នុងខ្សែស្រឡាយ PUBG ដំបូងលើ Platform នេះ ដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកអភិវឌ្ឍហ្គេម PUBG ដើមផ្ទាល់តែម្ដង ពោលគឺក្រុម PUBG Studio ហ្នឹងឯង។ ខណៈពេល PUBG Mobile ដែលកំពុងដាក់ឲ្យលេងបច្ចុប្បន្ននេះ គឺត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនហ្គេម Tencent ប៉ុណ្ណោះ។ 

ទិដ្ឋភាពនៅក្នុងហ្គេមថ្មី PUBG: New State គឺត្រូវបានគេធ្វើឡើងដោយកំណត់យកឆ្នាំ 2051 ដូច្នេះអ្នកលេងនឹងមានអារម្មណ៍ថា វាមានលក្ខណៈបែបអនាគតតតែម្ដង ជាក់ស្ដែងក៏មានការដាក់បញ្ចូលមុខងារថ្មីៗរួមមាន ការ Customize អាវុធផ្សេងៗ ក៏ដូចជាមាន Drone នៅក្នុងហ្គេមជាដើម។ 

មិនខុសពីហ្គេម PUBG សព្វថ្ងៃទេ PUBG: New State នឹងផ្តោតលើការប្រកួតគ្នា ពីសំណាក់អ្នកលេងជាច្រើន ពោលគឺដល់ទៅ 100 នាក់ ដែលចូលរួមនៅក្នុងផែនទីមួយ ហើយអ្នកលេងម្នាក់ ឬក៏ក្រុមមួយដែលនៅមានជីវិតបានយូរជាងគេ នឹងក្លាយជាអ្នកឈ្នះ។ ក្នុងហ្គេមនេះនឹងមានផែនទីចំនួន 4 ដាក់ឲ្យលេង ដែលរួមមានទាំងផែនទី Erangel ជាដើម ហើយបន្ថែមពីនេះ PUBG Studio បានសន្យាថា នឹងទម្លាក់កំណែអាប់ដេត ដើម្បីដាក់បញ្ចូល Content ថ្មីៗ ទៅក្នុងហ្គេមនេះជាប្រចាំផងដែរ។

អ្នកទាំងអស់គ្នា អាចមើល Trailer របស់ PUBG: New State នៅខាងក្រោមនេះ៖

ប្រភព ៖ The Verge
អត្ថបទទាក់ទង