ហ្គេម Genshin Impact អាប់ដេតថ្មី បានបើកជម្រើស 120 FPS ឲ្យអ្នកប្រើ iPad Pro និង iPhone 13 Pro
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ហ្គេមដែលកំពុងតែទទួលបានប្រជាប្រិយភាពច្រើន ទាំងនៅលើ iOS និង Android ដែលស្គាល់ថា Genshin Impact នោះ ថ្មីៗនេះ ក្រុមអ្នកភិវឌ្ឍរបស់ហ្គេមនេះ បានទម្លាក់កំណែអាប់ដេតថ្មីមួយ ដើម្បីទៅបើកមុខងារសំខាន់ ឲ្យអ្នកលេងដែលប្រើប្រាស់ iPad Pro និង iPhone 13 Pro ឬ Pro Max។

មិនខុសទេ ថ្មីៗនេះ Genshin Impact ទទួលបានកំណែអាប់ដេតថ្មីមួយ ដែលអនុញ្ញាតអ្នកប្រើប្រាស់ iPhone 13 Pro ឬ Pro Max និង iPad Pro ទទួលបានជម្រើសមួយបន្ថែមទៀតក្នុង Setting ពោលគឺជាជម្រើស 120 FPS នេះតែម្ដង។ ដូច្នេះមានន័យថា គេអនុញ្ញាតឲ្យ iPhone និង iPad Pro ម៉ូឌែលកំពូលទទួលបានបទពិសោធន៍លេង កាន់តែរលូនជាងមុនថែមទៀត ដែលចលនាផ្សេងៗរបស់វាឡើងដល់ទៅ 120 frame ក្នុងរយៈពេលមួយវិនាទី។

គួរបញ្ជាក់ដែរថា មុខងារនេះមិនមានលើ iPhone ណាផ្សេង ក្រៅពីម៉ូឌែល 13 Pro និង 13 Pro Max ឡើយ ព្រោះមានតែពីរម៉ូឌែលនេះប៉ុណ្ណោះ ដែលមានកម្រិត Refresh Rate ដល់ 120Hz ខណៈម៉ូឌែលផ្សេងៗទៀត នៅជាប់គាំងត្រឹម 60Hz ហ្នឹងឯង។

បើទោះជាទូរសព្ទឆ្លាត Android ជាច្រើន ទទួលបានកម្រិត Refresh Rate 120Hz ជាយូរហើយមែន ប៉ុន្តែហ្គេម Genshin Impact ពួកគេលេងបានត្រឹមជម្រើសកម្រិត 30 FPS ឬ 60 FPS ប៉ុណ្ណោះ ហើយសូម្បីតែក្នុងពេលនេះ ក៏មិនទាន់មានការបើកឲ្យដំណើរការដល់ 120 FPS លើ Android នៅឡើយដែរ។ 

កាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺ Genshin Impact ក៏មានដាក់ឲ្យលេងនៅលើ PlayStation ក៏ដូចជា Windows ដូចគ្នា ប៉ុន្តែមិនខុសពីនៅលើ Android ទេ ក្រុមអ្នកអភិវឌ្ឍន៍ហ្គេមនេះ បើកឲ្យលេងត្រឹមតែ 30 FPS និង 60 FPS ប៉ុណ្ណោះ ដូច្នេះអាចនិយាយបានថា iPad Pro និង iPhone 13 Pro ជាឧបករណ៍ដំបូងគេ ដែលអាចលេងបានដល់ 12០ FPS។

ប្រភព ៖ 9To5Mac
អត្ថបទទាក់ទង