OPPO បង្ហាញពេលវេលាទម្លាក់ ColorOS 12 ឲ្យអ្នកប្រើប្រាស់ក្នុងទីផ្សារសកលហើយ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ថ្មីៗនេះ OPPO បានប្រកាសចេញ ColorOS 12 សម្រាប់ទីផ្សារសកលជាផ្លូវការ ដោយមិនខុសពីការប្រកាសក្នុងទីផ្សារចិន យើងធ្លាប់បានរាយការណ៍កន្លងមកទេ ហើយអ្វីដែលខុសគ្នា គឺទៅលើពេលវេលា ដែល OPPO ចាប់ផ្តើមទម្លាក់កំណែអាប់ដេតផ្លូវការ ទៅឲ្យទូរសព្ទឆ្លាតរបស់ខ្លួនប៉ុណ្ណោះ។

សម្រាប់ចំណុចកែប្រែសំខាន់ៗផ្សេងនោះ គឺរួមមានទាំងការឌីហ្សាញថ្មីលើផ្ទាំង UI មួយចំនួន, ការប្រែធ្វើឲ្យ ColorOS 12 កាន់តែស្រាលជាងមុន និងមានល្បឿនលឿនជាងមុន ក៏ដូចជាទទួលបានការដាក់បញ្ចូលមុខងារថ្មីបន្ថែមទៀត ដើម្បីជំរុញបទពិសោធន៍ប្រើប្រាស់កាន់តែប្រសើរ ហើយក្នុងនោះ OPPO ក៏បានពង្រឹងបន្ថែមលើផ្នែកសុវត្ថិភាពដែរ។ យ៉ាងណាក៏ដោយ ពេលនេះយើងមិនមែនមកលម្អិតពីចំណុចសំខាន់ៗរបស់ ColorOS 12 ទៀតទេ ព្រោះយើងធ្លាប់បង្ហាញរួចម្ដងហើយ ដូច្នេះអ្នកអាចចុចត្រង់នេះបាន ដើម្បីចូលទៅមើលពីចំណុចសំខាន់ៗទាំងនោះ។ 

អ្វីដែលយើងចង់ផ្តោតនៅពេលនេះ គឺទាក់ទងនឹងពេលវេលាដែល OPPO នឹងទម្លាក់ ColorOS 12 ទៅកាន់ទូរសព្ទឆ្លាតរបស់ខ្លួន ហើយក្នុងនោះយើងឃើញថា OPPO Find X3 Pro នឹងទទួលបានមុខគេ ចាប់ពីខែតុលានេះទៅតែម្ដង។

សូមបញ្ជាក់ថា ការអាប់ដេតដែល OPPO បានបង្ហាញពេលនេះ គឺជាជំនាន់ Beta ប៉ុណ្ណោះ ខណៈពេលដែលជំនាន់ Stable ផ្លូវការវិញ គេមិនបានបញ្ជាក់ពេលវេលាច្បាស់លាស់ទេ ប៉ុន្តែបានអះអាងថា ជំនាន់ Stable នឹងទម្លាក់ឲ្យអ្នកប្រើពេញលេញ នៅពេលណាដែល Version Beta មានស្ថេរភាពល្អ និងទទួលបានការឆ្លើយតបល្អច្រើន ពីអ្នកប្រើប្រាស់មកវិញ។

ដូច្នេះហើយខាងក្រោមនេះ គឺជាទូរសព្ទឆ្លាតទាំងអស់របស់ OPPO ដែលនឹងទទួលបាន ColorOS 12 ហើយដូចបានបញ្ជាក់ខាងលើអញ្ចឹង OPPO Find X3 Pro នឹងទទួលបានមុខគេ បន្ទាប់មកទៀតក្នុងខែវិច្ឆិកា គឺដល់វេនរបស់ OPPO Find X2  Series និង OPPO Reno 6 Series ដែរ៖

នេះជារបៀបចូលទៅកាន់ Beta Version នៃ ColorOS 12៖

ប្រភព ៖ Gizmochina
អត្ថបទទាក់ទង