Apple ទើបបញ្ចេញ iOS 15.0.2 ជាផ្លូវការ ដើម្បីពង្រឹងផ្នែកសុវត្ថិភាព និងកែប្រែបញ្ហាលើកម្មវិធីផ្សេងៗ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

មិនទាន់បានពីរសប្តាហ៍ពេញលេញនោះទេ បន្ទាប់ពីថ្ងៃដែល Apple បញ្ចេញកំណែអាប់ដេតថ្មី iOS 15.0.1 ដើម្បទៅជួសជុលបញ្ហាលើ iOS 15.0 ហើយពេលនេះ ក្រុមហ៊ុនអាមេរិកបានបញ្ចេញ iOS 15.0.2 ថ្មីមួយទៀត ក្រោយពីរកឃើញការខ្វះចន្លោះជាច្រើន ដែល iOS 15.0.1 កែប្រែមិនទាន់អស់។

Apple បានទម្លាក់កំណែអាប់ដេត iOS 15.0.2 រួចរាល់ហើយ ដូច្នេះអ្នកទាំងអស់គ្នាអាចចូលទៅឆែកមើលបាន តាមរយៈការចូលទៅក្នុង Settings > General > Software Update។ យោងតាមការបញ្ជាក់បន្ថែមរបស់ Apple ទាក់ទងនឹងកំណែអាប់ដេតថ្មីនេះ បានឲ្យដឹងថា វានឹងចូលទៅជួសជុលផ្នែកសំខាន់ដូចជា បញ្ហាលើរូបភាពដែលអ្នកប្រើប្រាស់បាន Save ចូលទៅក្នុង Photo Library ពីកម្មវិធី Messages ហើយបានបាត់ទៅវិញ, បញ្ហាដែលបណ្ដាលឲ្យ iPhone Leather Wallet ជាមួយ MagSafe មិនអាចភ្ជាប់ទៅកាន់កម្មវិធី Find My បាន, បញ្ហាធ្វើឲ្យ AirTags មិនបង្ហាញក្នុង Find My Items ក៏ដូចជាបញ្ហាលើមុខងារ CarPlay ជាដើម។

ចំណុចសំខាន់មួយទៀត ដែលត្រូវបាន Apple ផ្តល់ឲ្យមកជាមួយកំណែអាប់ដេតថ្មីនេះនោះ គឺទាក់ទងនឹងផ្នែកសុវត្ថិភាពវិញម្ដង ពោលគឺ iOS 15.0.2 នឹងជួសជុលបញ្ហា ដែលអាចឲ្យអ្នកវាយប្រហារធ្វើការ ចូលទៅបើកដំណើរការ Code តាមអំពើចិត្ត និងអាចគ្រប់គ្រង iPhone និង iPad បានតែម្ដង។

អញ្ចឹងហើយ អ្នកទាំងអស់ដែលកំពុងប្រើប្រាស់ iPhone ដែលទទួលបាន iOS 15.0.2 ហើយនោះ អ្នកគួរតែអាប់ដេតទៅ ដើម្បីឲ្យវាចូលទៅជួសជុលបញ្ហាផ្សេងៗ បានទាន់ពេលវេលា ហើយសម្រាប់ iPad ក៏ដូចគ្នាដែរ ព្រោះ Apple ក៏បានបញ្ចេញ iPadOS 15.0.2 ឲ្យរួចរាល់ហើយ។ 

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង