ហ្គេមតម្លើងកុំព្យូទ័រ PC Building Simulator កំពុងដាក់ឲ្យទាញយក Free ក្នុង Epic Games Store
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

នៅក្នុងពេលនេះ ហ្គេមតម្លើងកុំព្យូទ័រពេញនិយម PC Building Simulator ឬ PCBS នោះ កំពុងតែត្រូវបានដាក់ឲ្យទាញយកដោយឥតគិតថ្លៃ នៅក្នុង Epic Games Store ដូច្នេះហើយអ្នកដែលមានចំណាប់អារម្មណ៍ អាចចូលទៅទាញយកមកបាន ទាន់ពេលឱកាសល្អកំពុងមកដល់។

ការដាក់ឲ្យទាញយកឥតគិតថ្លៃនេះ មិនមែនជារៀងរហូតនោះទេ ពោលគឺនឹងធ្វើឡើងត្រឹមថ្ងៃទី 17 ខែតុលានេះប៉ុណ្ណោះ ដូច្នេះហើយបន្ទាប់ពីផុតថ្ងៃកំណត់ គេនឹងដាក់លក់វាវិញ ក្នុងតម្លៃដូចមុនគឺ 8 ដុល្លារ ខណៈក្នុង Steam វិញ ឃើញដាក់លក់ដល់ 20 ដុល្លារឯណោះ។ ចំណុចពិសេសនៃហ្គេមមួយនេះ គឺថាវាអាចឲ្យអ្នកលេងធ្វើការតម្លើងកុំព្យូទ័រដោយខ្លួនឯងបាន ដូចការពិតអញ្ចឹង ហើយវាក៏នឹងបង្ហាញពីលទ្ធផលនៃការតម្លើងនោះ ឲ្យអ្នកលេងមើលវិញដែរ ទាក់ទងនឹងសមត្ថភាព ក៏ដូចជាបញ្ហាផ្សេងៗ របស់របស់កុំព្យូទ័របានតម្លើងក្នុងហ្គេមនោះជាដើម។ 

ហ្គេមនេះក៏ជាប្រយោជន៍ សម្រាប់អ្នកដែលរៀនតម្លើង ឬតម្លើងកុំព្យូទ័រដំបូងៗដែរ ដោយមុនពេលទៅតម្លើងកុំព្យូទ័រមែនទែន អ្នកអាចដឹងបន្ថែមតាមរយៈហ្គេមនេះបាន ព្រោះដំណាក់កាលនីមួយៗ គឺដូចគ្នានឹងការតម្លើងពិតប្រាកដអញ្ចឹងដែរ។

ចំណុចពិសេសនៃហ្គេមនេះនោះ គឺអ្នកលេងនឹងទទួលបានការអាប់ដេតបន្ថែមជានិច្ច ដើម្បីទទួលបានការដាក់បញ្ចូលផ្នែក Hardware ថ្មីៗ បន្ថែមពីលើ Hardware ជាច្រើនកន្លងមក ដែលរួមមានទាំង CPU, GPU ក៏ដូចជាធុងកុំព្យូទ័រជាដើម។ ហេតុនេះហើយ សម្រាប់អ្នកដែលចាប់អារម្មណ៍ អាចចូលទៅទាញយក ឬធ្វើការ Place Order ទុកសិនពី Epic Games Store បាន ទាន់គេកំពុងដាក់លក់ឥតគិតថ្លៃ។ 

អ្នកអាចចូលទៅទាញយកបាន ដោយចុចត្រង់នេះ!

ប្រភព ៖ The Verge
អត្ថបទទាក់ទង