ជាថ្មីម្ដងទៀត Pixel 6 Series អាចនឹងទទួលបានកំណែអាប់ដេត Software ដល់ 5 ឆ្នាំមែន
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

នៅថ្ងៃទី 19 ខែតុលាខាងមុខនេះ Google បានប្រាប់យើងទុកជាមុនរួចមកហើយថា គេនឹងបើកព្រឹត្តិការណ៍មួយ ដើម្បីប្រកាសចេញទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ក្រោយរបស់ខ្លួន នោះគឺ Pixel 6 Series ហ្នឹងឯង។ មុនការប្រកាសចេញមកដល់ យើងមកដឹងចំណុចសំខាន់មួយទៀត ទើបទទួលបានការបញ្ជាក់កាន់តែច្បាស់ជាងមុន ពោលគឺ Google ទំនងជានឹងផ្តល់ការគាំទ្រផ្នែក Software ដល់ Pixel 6 Series ដល់ទៅ 5 ឆ្នាំតែម្ដង។

មិនខុសពីដំណឹងលេចធ្លាយជាយូរមកហើយនោះទេ ប៉ុន្តែលើកនេះជាការបង្ហាញចេញពីវេបសាយមួយឈ្មោះ Carphone Warehouse ដែលត្រូវបានរកឃើញដោយអ្នកចែករំលែកព័ត៌មានបែកធ្លាយល្បីឈ្មោះ Evan Blass ហើយក្នុងការបង្ហាញលើកនេះ គឺបានបញ្ជាក់បន្ថែម ទាក់ទងនឹងមុខងារសំខាន់ៗ រួមមានទាំងរយៈពេលនៃការផ្តល់កំណែអាប់ដេតទៅឲ្យ Pixel 6 Series ផងដែរ។ 

ជាក់ស្ដែងក្នុងនោះប្រាប់ថា Google Pixel 6 Series នឹងទទួលបានកំណែអាប់ដេតផ្នែកសុវត្ថិភាពដល់ទៅ 5 ឆ្នាំតែម្ដង ដែលនេះជារយៈពេលគាំទ្រយូរជាងគេហើយ សម្រាប់ទូរសព្ទឆ្លាតដែលដំណើរការដោយ Android ដូច្នេះមានន័យថា អ្នកប្រើប្រាស់ Pixel 6 គឺនឹងអាចទទួលបានការការពារផ្នែកសុវត្ថិភាព រហូតដល់ឆ្នាំ 2026 ឯណោះ។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងវេបសាយខាងលើក៏បានបញ្ជាក់បន្ថែម ទាក់ទងនឹងមុខងារកាមេរ៉ាថ្មីៗមួយចំនួនទៀត ដែលនឹងមានលើ Pixel 6 Series ដូចគ្នា ក្នុងនោះរួមមាន Magic Eraser ជាមុខងារសម្រាប់លុប Photobombers ចេញ, Face Unblur សម្រាប់រក្សា Focus លើ Subject ព្រមទាំងអាចនឹងមានប្រើប្រាស់កាមេរ៉ាមុខ ជាលេនទូលាយ Ultrawide ទៀតផង។

និយាយរួមមកវិញ ចំណុចសំខាន់ក្នុងព័ត៌មានលើកនេះ គឺទៅលើការបញ្ជាក់ជាថ្មីម្ដងទៀតថា Google អាចនឹងផ្តល់ការគាំទ្រ Software Update ឲ្យ Pixel 6 Series ដល់ទៅ 5 ឆ្នាំមែន ប៉ុន្តែនេះសម្រាប់តែផ្នែកសុវត្ថិភាពប៉ុណ្ណោះ ខណៈផ្នែកកំណែអាប់ដេត Android ទាំងស្រុងវិញ មិនមានការបញ្ជាក់ទេ ប៉ុន្តែភាគរយច្រើនគឺអាចនឹង 4 ឆ្នាំ ឬ 3 ឆ្នាំហ្នឹងឯង មិនឡើងដល់ 5 ឆ្នាំដូចផ្នែក Security ទេ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង