មានរបាយការណ៍ថ្មីថា iPhone SE ជំនាន់ទី 3 នៅតែមានរូបរាងដូចមុនដដែល
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

មួយរយៈពេលកន្លងទៅ យើងធ្លាប់បានឃើញដំណឹងលេចធ្លាយខ្លះដែរ ទាក់ទងនឹងវត្តមាន iPhone SE ជំនាន់ទី 3 ជាក់ស្ដែងគេរំពឹងខ្ពស់ថា វាអាចនឹងបង្ហាញខ្លួន នៅក្នុងឆ្នាំក្រោយ ជាមួយការកែប្រែមួយចំនួន ឲ្យប្រសើរជាងជំនាន់មុន។

ក្រឡេកមកមើលរបាយការណ៍ថ្មីពេលនេះវិញ បានឲ្យដឹងបន្ថែមទៀតថា iPhone SE ជំនាន់ទី 3 អាចនឹងមិនទទួលបានការកែប្រែលើរចនាបថរូបរាងនោះទេ ពោលគឺវាទំនងជានឹងមានរូបរាងបែបបុរាណដូច iPhone SE បច្ចុប្បន្នអញ្ចឹង។ ជាមួយរូបរាងដដែល ដូច្នេះក៏មានន័យថា Apple ទំនងជាបន្តប្រើប្រាស់អេក្រង់ទំហំ 4.7 អ៊ីញ ប្រភេទ LCD នៅលើនោះដដែលដូចគ្នា ដែលនេះគឺផ្ទុយពីដំណឹងលេចធ្លាយកន្លងមក ធ្លាប់ប្រាប់ថា iPhone SE ជំនាន់ក្រោយ អាចនឹងមានអេក្រង់ឡើងដល់ 5.5 អ៊ីញ។ 

យ៉ាងណាក៏ដោយជំនួសឲ្យការប្តូររូបរាង របាយការណ៍ថ្មីដែលយើងទទួលបាន បង្ហាញបន្ថែមថា Apple អាចនឹងតម្លើងទៅប្រើប្រាស់ឈីប A15 ថ្មីរបស់ខ្លួននៅលើនោះតែម្ដង ហើយថែមទាំងបើកឲ្យគាំទ្រ 5G បានដូចគ្នា។

ប្រភពដដែលបានរំពឹងថា Apple អាចនឹងចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៃ iPhone SE ជំនាន់ថ្មី នៅក្នុងអំឡុងខែធ្នូឆ្នាំ 2021 នេះតែម្ដង ហើយនឹងចាប់ផ្តើមធ្វើការប្រកាសចេញ ក៏ដូចជាដាក់លក់ផ្លូវការ នៅក្នុងអំឡុងនិទាឃរដូវឆ្នាំ 2022 ខាងមុខ (ចន្លោះពីខែមីនា ដល់ខែមិថុនា)។

ប្រភព ៖ 9To5 Mac
អត្ថបទទាក់ទង