ច្បាស់ការហើយ Pixel 6 និង 6 Pro នឹងចេញផ្លូវការនៅថ្ងៃទី 19 ខែតុលាខាងមុខ
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

បន្ទាប់ពីបង្ហើប ក៏ដូចជាបង្ហាញពីរូបរាងរបស់ Pixel 6 Series មួយរយៈធំរួចមក ថ្មីៗនេះ Google ដាច់ចិត្តប្រកាសឲ្យដឹងពីពេលវេលាជាក់លាក់ ក្នុងការប្រកាសចេញទូរសព្ទឆ្លាតជំនាន់ថ្មីនេះផ្លូវការហើយ ពោលគឺគេនឹងបើកព្រឹត្តិការណ៍មួយ នៅក្នុងថ្ងៃទី 19 ខែតុលាខាងមុខតែម្ដង។

មិនខុសទេ Google បានបញ្ជាក់ប្រាប់ច្បាស់ហើយថា គេនឹងប្រកាសចេញ Pixel 6 Series នៅថ្ងៃទី 19 ខែតុលាខាងមុខនេះ ដែលនៅសល់ប្រហែលជាជាង 1 សប្តាហ៍ទៀតប៉ុណ្ណោះ គិតចាប់ពីពេលចេញអត្ថបទនេះទៅ។ នៅក្នុងព្រឹត្តិការណ៍នោះ គឺប្រាកដណាស់ថា Pixel 6 និង 6 Pro គឺជាផលិតផលសំខាន់ ដែលជាគោលដៅសម្រាប់ Google ក្នុងការប្រកាសចេញ ក៏ដូចជាសម្រាប់អ្នកដែលកំពុងរង់ចាំទស្សនាដូចគ្នា ហើយនឹងចាប់ផ្តើមឡើងពីម៉ោង 12 យប់ថ្ងៃទី 19 ឈានចូលថ្ងៃទី 20 តុលាហើយ សម្រាប់ម៉ោងក្នុងប្រទេសយើង។

បន្ថែមពីនេះ នៅក្នុងព្រឹត្តិការណ៍នោះដែរ ក៏ត្រូវបានរំពឹងថា អាចនឹងមានផលិតផលផ្សេងទៀតៗបង្ហាញខ្លួនដូចគ្នា ជាក់ស្ដែងក៏អាចនឹងត្រូវ Google ប្រកាសប្រាប់ផ្លូវការ ទាក់ទងនឹងពេលវេលា ដែលគេនឹងបញ្ចេញ Android 12 ជំនាន់ផ្លូវការ សម្រាប់ទូរសព្ទឆ្លាតត្រកូល Pixel របស់គេ ក៏ដូចជាសម្រាប់ទូរសព្ទឆ្លាតរបស់ក្រុមហ៊ុនដទៃទៀតជាដើម។

ប្រភព ៖ Google
អត្ថបទទាក់ទង