បញ្ហាគាំងយប់មិញ ធ្វើឲ្យលោក Mark Zuckerberg ខាតបង់ប្រាក់អស់ 6 ពាន់លានដុល្លារឯណោះ
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

កាលពីយប់មិញខ្ទង់ម៉ោង 11pm រហូតដល់ពេលព្រឹកម៉ោង 6am ជាងនេះ កម្មវិធី Facebook, Instagram, WhatsApp និងសេវាកម្មរបស់លោក Mark Zuckerberg ដទៃទៀត ត្រូវបានប្រទះជួបបញ្ហាគាំង ទូទាំងពិភពលោកតែម្ដង។ ហេតុដូច្នេះហើយ ក៏ធ្វើឲ្យមនុស្សជាច្រើន ពិបាកទំនាក់ទំនងគ្នាមែនទែន និងបានធ្វើឲ្យលោក Mark Zuckerberg ខាតបង់ទឹកប្រាក់អស់ច្រើនលើសលុប ថែមទៀតផង។

បើយោងទៅតាមសារព័ត៌មានបរទេសដ៏ល្បីល្បាញ Bloomberg បានរាយការណ៍មកឲ្យដឹងថា ភាគហ៊ុនរបស់ Facebook បានធ្លាក់ចុះដល់ទៅ 5% ដោយសារតែបញ្ហាគាំងនោះ ហើយក៏ប៉ះពាល់ដល់ព្រទ្យសម្បត្តិ របស់លោក Mark Zuckerberg យ៉ាងខ្លាំងដូចគ្នា។ នាពេលបច្ចុប្បន្ននេះ គាត់បានធ្លាក់ចុះមកលេខ 5 វិញ ក្នុងចំណោមមហាសេដ្ឋីពាន់លានដុល្លារទាំង 500 នាក់ ជាមួយនឹងទឹកប្រាក់ផ្ទាល់ខ្លួនសរុបខ្ទង់ 121.6 ពាន់លានដុល្លារ ដោយឡែកតំណែងលេខ 4 បានឲ្យទៅលោក Bill Gates វិញ ជាមួយនឹងទឹកប្រាក់ខ្ទង់ 124 ពាន់លានដុល្លារ។ ចំពោះមូលហេតុនាំឲ្យមានការគាំងនោះ គឺមិនទាន់បានដឹងច្បាស់លាស់នៅឡើយ ប៉ុន្ដែមើលទៅមកពីបញ្ហារបស់ DNS (Domain Name System) ទាក់ទងទៅនឹងប្រព័ន្ធបណ្ដាញរបស់ Facebook ក៏អាចថាបានដែរ។

ប្រសិនបើអ្នកទាំងអស់គ្នា ប្រទះជួបបញ្ហាមិនអាចប្រើប្រាស់ Facebook, Messenger ឬ WhatsApp បានកាលពីយប់មិញនេះ នោះគឺព្រោះតែបញ្ហាមកពីខាង Facebook ដោយមិនមែនមកពីអ៊ីនធើណេតរបស់អ្នកទេ។ ចុះអ្នកទាំងអស់គ្នាវិញ តើបានផ្លាស់ប្ដូរទៅប្រើ កម្មវិធីបណ្ដាញសង្គមណាវិញ ខណៈពេលដែលមានបញ្ហាគាំងនេះកើតឡើង?

ប្រភព ៖ Bloomberg
អត្ថបទទាក់ទង