vivo Y33s មានរ៉េម 8GB រ៉េមជំនួយ 4GB និងកាមេរ៉ា 50MP ត្រូវបានដាក់លក់ផ្លូវការហើយ
ដោយ​ ៖ Puthyrith | 3 សប្តាហ៍មុន SHARE


បច្ចុប្បន្នវិស័យស្មាតហ្វូនគឺថាមានការប្រកួតប្រជែងគ្នាខ្លាំង ដូច្នេះសម្រាប់ជម្រើសក៏មានច្រើនសម្រាប់អ្នកប្រើប្រាស់ដែរ។ តើទូរស័ព្ទណានៅលើទីផ្សារ ដែលអាចបំពេញតម្រូវការរបស់ពួកគាត់បាន ព្រោះថាបច្ចេកវិទ្យាទូរស័ព្ទបានបង្កើតឡើងមក មិនមែនដើម្បីតែធ្វើតែទំនាក់ទំនងតែប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាឧបករណ៍កម្សាន្ត និងជាឧបករណ៍ជួយរំលែកការងារ និងការរកស៊ីប្រចាំថ្ងៃផងដែរ។ មួយរយៈចុងក្រោយ ស្មាតហ្វូនក៏បានក្លាយជាគូប្រជែងរបស់កាមេរ៉ាអាជីព ពីព្រោះវាមានសមត្ថភាពថតរូប និងវីដេអូប្រហាក់ប្រហែលទៅនឹងកាមេរ៉ាអាជីពមួយចំនួនដែរ។

នាឱកាសនេះ ក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា ក៏បានបញ្ចេញម៉ូដែលថ្មីមួយទៀត គឺ Y33s ដែលម៉ូឌែលនេះបានបង្ហាញឲ្យឃើញថា vivo មានការយល់ដឹងច្រើន ពីតម្រូវការរបស់អតិថិជនខ្លួនទូទាំងពិភពលោក ជាពិសេសអតិថិជនប្រចាំប្រទេសកម្ពុជា ដែលមានតម្រូវការខ្ពស់ និងចង់បានតម្លៃសមរម្យ។ យើងមកមើលពីលក្ខណៈសម្បត្តិរបស់វាវិញ គឺជាស្មាតហ្វូនដែលត្រូវបានធ្វើការរចនាឡើងបានយ៉ាងល្អ ជាមួយនឹងរូបរាងដ៏ស្តើងកម្រាស់ត្រឹម 8mm ទម្ងន់ 182g ផ្តល់មកជាមួយនឹងជម្រើសពីរពណ៌គឺ ពណ៌ខៀវបែកទឹកក្រូចហៅថា Midday Dream និងពណ៌ខ្មៅរលោងដូចកញ្ចក់ ហៅថា Mirror Black។ ចំពោះផ្ទៃអេក្រង់ធំទូលាយទំហំ 6.51 អ៊ីញ មានកម្រិតបង្ហាញ FHD+ ទំហំ 2408×1080px នៅលើផ្ទៃបង្ហាញចេញសរុប 90.6% ធៀបនឹងអេក្រង់ទៅរៀងទាំងមូល។

សម្រាប់ផ្នែកកាមេរ៉ារបស់វាវិញ គឺត្រូវបានបំពាក់មកជាមួយនឹង លេនកាមេរ៉ាក្រោយ AI 3គ្រាប់ លេនគោលទំហំ 50MP  មាន aperture 1.8 អាចផលិតសាច់វីដេអូបានក្នុងកម្រិត 1080p ក្នុងល្បឿន 30fps អាចធ្វើការថតបានជាមួយមុខងារ Portrait, Panorama, Live Photo, Slow-Mo, Time-Lapse, Pro Mode និង DOC។ ចំណែកលេនជំនួយបន្ថែម 2 គ្រាប់ទៀតមានទំហំ 2MP មាន aperture 2.4 ដូចគ្នា ដោយមួយជា Macro Lens ប្រើសម្រាប់ផ្តិតយករូបវត្ថុនៅជិតបំផុតក្នុងគម្លាត 4cm និងមួយគ្រាប់ទៀតជា Depth Sensor សម្រាប់ជំនួយ ក្នុងការផ្តិតយករូបភាពបែបព្រាលផ្ទៃខាងក្រោយ។ កាមេរ៉ាមុខរបស់ vivo Y33s នេះ មានទំហំ 16MP កម្រិត Aperture f/2.0 មានបំពាក់មុខងារល្អៗមួយចំនួន គឺមុខងារ Super Night Selfie / Portrait / Face Beauty និង bokeh ។

vivo Y33s ដំណើរការលើបន្ទះឈីប Helio G80 មានរ៉េមទំហំ 8GB បូកបន្ថែមរ៉េមជំនួយ 4GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB អាចធ្វើការបន្ថែមម៉េមូរីខាងក្រៅបានដល់ទៅ 1TB។ វាក៏មានប្រើស្បែកស្រោបខ្លួនជាប្រភេទ Funtouch OS11.1 គាំទ្រដោយ Android 11 ថ្មទំហំធំដល់ទៅ  5000mAh ផ្តល់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន 18W តាមរយៈរន្ធ USB-C។ មួយវិញទៀតសម្រាប់បងប្អូន ដែលកំពុងទន្ទឹងរង់ចាំការមកដល់នៃស្មាតហ្វូន Y33s ពេលនេះបងប្អូនអាចធ្វើការរកជាវបាន នៅគ្រប់បណ្តាលហាងលក់ទូរស័ព្ទនានាទូទាំងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃនេះតទៅ ជាមួយនឹង កញ្ចប់តម្លៃ $249។

 

ប្រភព ៖ vivo Cambodia
អត្ថបទទាក់ទង