នេះជា តាមអ្នក 2.1 ជំនាន់សាកល្បងថ្មី ជាមួយមុខមាត់ថ្មីនិងបទពិសោធន៍ប្រើប្រាស់កាន់តែប្រសើរ
ដោយ​ ៖ ប្រណិត | 3 សប្តាហ៍មុន SHARE

 

Tamneak Team បានបញ្ចេញជំនាន់សាកល្បងកម្មវិធី តាមអ្នក ជាច្រើនមកហើយ សម្រាប់អ្នកគាំទ្ររបស់ខ្លួន ដោយគេនៅតែបន្តដុះខាត់ តាមអ្នក ជំនាន់សាកល្បងថ្មីជានិច្ច ដើម្បីឆ្លើយតបនឹងសំណូមពរជាច្រើនពីសំណាក់អ្នកប្រើប្រាស់។ បើក្រឡេកទៅមើលកំណែអាប់ដេត 2.0.5 ដែលអ្នកទាំងអស់គ្នាកំពុងប្រើប្រាស់រាល់ថ្ងៃ ឃើញថាវាទទួលបានមតិល្អនិងពេញចិត្តគួរឲ្យកត់សម្គាល់។ ដូច្នេះហើយនៅក្នុងថ្ងៃនេះ តាមអ្នក បានណែនាំជំនាន់សាកល្បងថ្មីមួយទៀត ដែលមានឈ្មោះផ្លូវការថា តាមអ្នក 2.1។

នៅក្នុងជំនាន់សាកល្បង 2.1 នេះ ឃើញថាបទពិសោធន៍នៃការប្រើប្រាស់ តាមអ្នក កាន់តែប្រសើរថែមមួយកម្រិតទៀត ជាពិសេសទៅលើផ្នែកផ្ទៃប្រើប្រាស់ (User Interface) តែម្តង។ ចង់ដឹងថានៅក្នុងជំនាន់សាកល្បងថ្មីនេះ មានអ្វីកែប្រែខ្លះ អាចតាមដានបន្តនៅខាងក្រោមបាន។ 

- ណែនាំឡូហ្គូ តាមអ្នក ថ្មី សាមញ្ញ ស្អាត និងពោរពេញដោយអត្ថន័យ

- អាប់ដេតច្រើនលើផ្ទាំង UI ជាមួយនឹងមុខមាត់ថ្មីកាន់តែស្រស់ស្អាត

- បទពិសោធន៍ប្រើប្រាស់កាន់តែប្រសើរ

- ល្បឿនដំណើរការកាន់តែល្អ

- និងកែសម្រួលបញ្ហាបច្ចេកទេសជាច្រើនទៀត

បញ្ជាក់បន្ថែម៖ មុននឹងតម្លើង តាមអ្នក 2.1 អ្នកទាំងអស់គ្នាចាំបាច់ត្រូវតែលុបជំនាន់ចាស់ៗចោលសិន

***ដោនឡូដ តាមអ្នក 2.1 នៅទីនេះ សម្រាប់ Android

***របៀបតម្លើង តាមអ្នក 2.1 នៅលើ iOS

- ជាដំបូង ចាំបាច់ត្រូវតែលុប តាមអ្នក ជំនាន់ចាស់ៗចោលសិន (ទាំង iOS និង Android) មុននឹងតម្លើងជំនាន់ 2.1 នេះ

- បន្ទាប់យក iPhone របស់អ្នកចុចលី តំណរភ្ជាប់នេះ

- បន្ទាប់មក យើងនឹងឃើញផ្ទាំងកម្មវិធីលោតឡើងដូចក្នុងរូបខាងក្រោម។ ក្នុងនេះមាន 2 ករណី ដោយទី 1 យើងមិនទាន់មានកម្មវិធី TestFlight និងទី 2 យើងមានកម្មវិធីនេះនៅលើ iPhone រួចហើយ។ ដូចនេះកុំអោយរញ៉េរញ៉ៃ ខ្ញុំចាត់ទុកថាអ្នកទាំងអស់គ្នាមិនទាន់មានកម្មវិធី TestFlight ទៅចុះ។ អញ្ចឹងយើងត្រូវចុចលើពាក្យ View in App Store

- បន្ទាប់មកយើងត្រូវដោនឡូដកម្មវិធី TestFlight។ ដោនឡូដបានហើយ យើងបើកកម្មវិធីហ្នឹងមក រួចចុចលើពាក្យ Continue

- បន្ទាប់យើងនឹងឃើញផ្ទាំងកម្មវិធី Tamneak (Version 2.1) លោតមកមិនខាន ចឹងយើងត្រូវចុចលើពាក្យ ACCEPT និងចុចលើពាក្យ INSTALL

- នៅពេល Install ពេញ យើងត្រូវចុចពាក្យ OPEN បន្ទាប់មកទៀតចុចពាក្យ NEXT និងចុងក្រោយចុចលើពាក្យ Start Testing ជាការស្រេច

គួរបញ្ជាក់ផងដែរថា សម្រាប់ជំនាន់សាកល្បងផ្សេងៗទៀតក្រៅពី តាមអ្នក 2.1 នេះចុះក្រោម ក្រុមការងារ តាមអ្នក នឹងធ្វើការបិទលែងឲ្យប្រើប្រាស់បានក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ដូច្នេះដើម្បីទទួលបានបទពិសោធន៍នៃការប្រើប្រាស់កាន់តែប្រសើរ និងអាចប្រើប្រាស់ តាមអ្នក ទៀតបាន អ្នកទាំងអស់គ្នាត្រូវប្រាកដថាអាចតម្លើងមកកាន់ជំនាន់សាកល្បង តាមអ្នក 2.1 នេះទាំងអស់គ្នា។

ប្រភព ៖ តាមអ្នក
អត្ថបទទាក់ទង