Facebook ចាប់ផ្តើមបញ្ចេញមុខងារវីដេអូខ្លីដូច TikTok មកដែរហើយ ត្រូវបានហៅថា Reels
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

បន្ទាប់ពី Platform បង្ហោះវីដេអូខ្លីរបស់ TikTok ទទួលបានប្រជាប្រិយភាពច្រើនឡើងៗក្នុងពិភពលោកនោះ មានក្រុមហ៊ុនធំៗជាច្រើនទៀត បានបង្កើតមុខងារស្រដៀងគ្នានេះ ដាក់បញ្ចូលទៅក្នុងកម្មវិធីរបស់ខ្លួនដែរ ជាក់ស្ដែងដូចជានៅលើ YouTube ឬក៏ Instagram ជាដើម។ ដោយឡែក Facebook ផ្ទាល់ក៏ដូចគ្នាដែរ ថ្មីៗនេះគេបានបញ្ចេញមុខងារឈ្មោះ Reels ដូចឈ្មោះដាក់នៅលើ Instagram អញ្ចឹង ដែលជាមុខងារបង្ហោះវីដេអូខ្លីស្រដៀងគ្នានឹង TikTok ដែរ។

នៅក្នុងពេលនេះ Facebook បានបញ្ចេញមុខងារ Reels ផ្លូវការហើយ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ក្នុងសហរដ្ឋអាមេរិកជាមុនសិន ដែលចាប់ផ្តើមទទួលបានទាំងលើ Android និង iOS តែម្ដង។ Reels លើ Facebook នេះដែរ វារួមមានបញ្ចូលទាំងតន្ត្រី, សម្លេង, Effects ផ្សេងៗ និងមានចំណុចសំខាន់ជាច្រើនទៀត សម្រាប់អ្នកប្រើប្រាស់ ហើយយើងអាចមើលឃើញមុខងារនេះបាន នៅលើ News Feed ផ្ទាល់ ឬនៅក្នុង Group ជាដើម។ 

ពេលចូលមើលវីដេអូក្នុងមុខងារ Reels នេះ យើងនឹងឃើញមានប៊ូតុងសំខាន់ៗជាច្រើន ដែលអនុញ្ញាតឲ្យធ្វើការ Like, Comment, Share ក៏ដូចជាអាចឲ្យអ្នកប្រើធ្វើការ Follow អ្នកបង្កើតវីដេអូនោះបានផងដែរ។ 

សម្រាបចំណុចសំខាន់ៗ ដែលត្រូវបាន Facebook ដាក់បញ្ចូលឲ្យទៅអ្នកបង្កើតវីដេអូក្នុង Reels នេះ គឺមានដូចជា AR Effects, Timers និង Countdown, អាចបង្កើន ឬបន្ថយល្បឿននៃការ Record បាន, អនុញ្ញាតឲ្យមានការភ្ជាប់គ្នានូវវីដេអូច្រើនក្នុងផ្ទាំង Reel តែមួយ ក៏ដូចជាការអនុញ្ញាតឲ្យបញ្ចូលសម្លេង ចេញពីឧបករណ៍របស់អ្នកប្រើផ្ទាល់ ឬក៏សម្លេងដែលអាចស្វែងរកក្នុង Facebook បានដូចគ្នា។

ទន្ទឹមគ្នានឹងដាក់ឈ្មោះថា Reels ដូចក្នុង Instagram នោះ Facebook ក៏មានបំណងធ្វើឲ្យអ្នកប្រើប្រាស់ Instagram ទទួលបានការ Recommend នូវផ្ទាំង Reels នៅលើកម្មវិធី Facebook ផ្ទាល់ទៀតផង ដែលការធ្វើបែបនេះ អាចឲ្យអ្នកប្រើគិតថា Reels ជាមុខងារដែលរួមបញ្ចូលគ្នារវាង Facebook និង Instagram ពេញលេញតែម្ដង។

ប្រភព ៖ GSMArena
អត្ថបទទាក់ទង