លក្ខណៈពិសេស និងមុខងារល្អៗមួយចំនួន ដែលមាននៅលើ JBUDS Frames តម្លៃ $49
ដោយ​ ៖ Puthyrith | 3 សប្តាហ៍មុន SHARE


បច្ចេកវិទ្យាចេះតែរំកិលទៅមុខឥតឈប់ឈរ ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗបានព្យាយាមបង្កើតផលិតផលថ្មីៗជាច្រើន ដើម្បីសម្រួលដល់ការរស់នៅឲ្យកាន់តែងាយស្រួល និងការកម្សាន្តឲ្យកាន់តែសំបូរបែប។ បើនិយាយពីការកម្សាន្ត យើងបានឃើញជាហូរហែមកហើយ នូវប្រភេទកាសឥតខ្សែជាច្រើនប្រភេទ និងមានរចនាបថនៃការឌីហ្សាញផ្សេងៗគ្នា ក៏ដូចជាផ្តល់នូវគុណភាពសម្លេងខ្ពស់ទៀតផង។

តែនេះជារឿងថ្មី ដោយក្រុមហ៊ុន JLAB ដ៏ល្បីរបស់អាមេរិក បានបង្កើតចេញនូវផលិតផលមួយប្រភេទដ៏ទាក់ទាញ ក៏ដូចជា រួមបញ្ចូលគ្នានូវ Style និងបច្ចេកវិទ្យាទំនើប សម្រួលដល់ការរស់នៅ បំពេញការងារ ភ្ជាប់ទំនាក់ទំនង ព្រមទាំងកម្សាន្តផងដែរ។ នេះគឺជា JBUDS Frames ពី JLAB ដែលជាឧបករណ៍ភ្ជាប់ជាមួយនឹងប្រភេទដងវែនតាទូទៅរបស់យើង តូចងាយយកតាមខ្លួន និងភ្ជាប់ដំណើរការជាមួយនឹងស្មាតហ្វូន តាមរយៈប្រព័ន្ធឥតខ្សែប្លូធូស។


មុខងារ និងលក្ខណៈសម្បត្តិមួយចំនួនរបស់ JBUDS Frames Wireless Audio 

- អាចដាក់ភ្ជាប់ជាមួយនឹងដងវែនតាគ្រប់ប្រភេទ ដែលអ្នកអាចផ្លាស់ប្តូរ Style ផ្សេងៗជាមួយវែនតាដោយខ្លួនឯងបាន
- ច្នៃចេញបានយ៉ាងល្អ សម្របបានយ៉ាងមានផាសុកភាពជាមួយនឹងសៀតផ្កា របស់អ្នកប្រើប្រាស់
- ភ្ជាប់ជាមួយនឹងស្មាតហ្វូនទូទៅ តាមរយៈប្រព័ន្ធ Bluetooth 5.1

- អាចប្រើក្នុងការនិយាយទូរសព្ទបានច្បាស់ល្អ + Smart Assistants (ទៅតាមប្រភេទទូរសព្ទដែលបានភ្ជាប់)
- អាចប្រើក្នុងការគ្រប់គ្រងតន្ត្រីបាន (លេង ខាលទៅមុខ-ថយក្រោយ និងតម្លើង-បន្ថយសម្លេង)
- គ្រប់គ្រងប្រភេទសម្លេង និងកំណត់កម្រិតបាស់បានថែមទៀត
- គុណភាព Speaker (16.2mm Drivers)
- ថ្មកាន់បានជាង 8 ម៉ោងសម្រាប់ earbud នីមួយៗ ជាមួយទំហំថ្ម 120mAh
- Standby បានដល់ទៅ 100 ម៉ោង
- ប្រើពេលសាកខ្ទង់ ២ ម៉ោង
- គន្លងចម្ងាយក្នុងការតភ្ជាប់ បានជាង 30 ហ្វីត

តម្លៃរបស់វានៅក្នុងទីផ្សារប្រទេសកម្ពុជាយើងគឺ $49 គឺជាតម្លៃដ៏សមរម្យខ្លាំងបើផ្ទឹមទៅនឹងប្រេនដទៃទៀត ដូច្នេះបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ ក៏អាចមកតេស្ត ឬរកជាវបានភ្លាមៗនៅ តាម ម៉ល ផងដែរ ជាមួយនឹងការធានាពីគុណភាពត្រឹមត្រូវ។

 

ប្រភព ៖ JLAB & Tam Mall
អត្ថបទទាក់ទង