TikTok ទទួលបានចំនួនអ្នកប្រើប្រាស់ប្រចាំខែឡើងដល់ទៅ 1 ពាន់លាននាក់ហើយ
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

សព្វថ្ងៃនេះ TikTok ជាកម្មវិធីមួយ ដែលទទួលបានប្រជាប្រិយភាពច្រើន នៅក្នុងពិភពលោក មិនថាប្រទេសណានោះទេ សំទុះអ្នកប្រើកម្មវិធីបង្ហោះវីដេអូខ្លីមួយនេះ គឺមានកំណើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតមកទល់ពេលនេះ TikTok ផ្ទាល់ បានបង្ហាញពីសមិទ្ធិផលជោគជ័យរបស់ខ្លួនមួយទៀត ដែលមានចំនួនអ្នកប្រើប្រាស់ប្រចាំខែ ឡើងដល់ខ្ទង់ពាន់លាននាក់ហើយ។

ពិតណាស់ថ្មីៗនេះ TikTok បានធ្វើការអបអរសាទរ សមិទ្ធិផលជោគជ័យរបស់ខ្លួនបន្ថែមទៀត ពោលគឺលើកនេះ គេមានចំនួនអ្នកប្រើប្រាស់ប្រចាំខែ នៅក្នុងពិភពលោក ឡើងដល់ទៅ 1 ពាន់លាននាក់ហើយ។ មិនខុសទេ នេះជាចំនួនអ្នកប្រើប្រាស់ដ៏ច្រើនមួយ ដែលមានកម្មវិធីមិនច្រើនទេ អាចធ្វើបានដល់ចំនួននេះ ជាក់ស្ដែងកាលពីឆ្នាំ 2018 កន្លងទៅ Instagram ធ្លាប់ទទួលបានដល់តួរលេខនេះរួចមកហើយដែរ ក្នុងនាមជាបណ្ដាញសង្គម ដែលទទួលបានប្រជាប្រិយភាពច្រើនបំផុតមួយ ក្នុងសកលលោក។

ដោយសារតែទម្រង់វីដេអូខ្លីរបស់ TikTok ទទួលបានប្រជាប្រិយភាពច្រើន កន្លងទៅយើងក៏ឃើញថា Instagram ក៏ដូចជា YouTube ជាដើម បានព្យាយាមបង្កើតមុខងារបង្ហោះវីដេអូខ្លី ដើម្បីប្រជែង TikTok ដែរ ជាក់ស្ដែងលើ Instagram គេហៅថា Reels ចំណែកលើ YouTube គេហៅថា Shorts។

សូមរំឮកដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកព្យាករណ៍ Nikkie Asia ក៏ទើបបង្ហាញលទ្ធផលនៃសិក្សាស្រាវជ្រាវរបស់គេចេញមក ហើយបានឲ្យដឹងថា TikTok ក្លាយជាកម្មវិធីមួយ ដែលទទួលបានចំនួនអ្នកទាញយកច្រើនជាងគេបំផុត ចាប់តាំងពីឆ្នាំ 2020 មកផងដែរ។

ប្រភព ៖ GSMArena
អត្ថបទទាក់ទង