តាមម៉ល មានប្រូម៉ូសិនបញ្ចុះតម្លៃលើផលិតផលជាច្រើនមុខសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះ
ដោយ​ ៖ សាន់នី | 1 ខែមុន SHARE

 

សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ 2021 នេះ តាម ម៉ល (Tam Mall) មានផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃពិសេស ទៅលើផលិតផលជាច្រើនមុខ របស់ប្រេន Havit, Sony, Hohem, Baseus និង MIRFAK ហើយមិនតែប៉ុណ្ណោះ ទៅលើផលិតផល Apple ក៏មានការបញ្ចុះតម្លៃរហូតដល់ទៅ 90 ដុល្លារផងដែរ។ 

សម្រាប់ប្រូម៉ូសិនបញ្ចុះតម្លៃនេះដែរ នឹងចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី 07 ខែតុលា ឆ្នាំ 2021 ខាងមុខ។ ទាំងនេះជាការបញ្ចុះតម្លៃ តាមប្រេននីមួយៗ ដូចជា៖

• Havit បញ្ចុះតម្លៃ 10% លើគ្រប់ផលិតផលទាំងអស់

• Baseus បញ្ចុះតម្លៃ 10% លើគ្រប់ផលិតផលទាំងអស់

• Hohem មានការទិញ 1 ថែមជូន 1 និងទិញ 1 ថែមជូនដល់ទៅ 2 

• MIRFAK មានការទិញ 1 ថែមជូន 1 និងទិញ 1 ថែមជូនដល់ទៅ 2

• Sony បញ្ចុះតម្លៃពិសេស និងមានបន្ថែមនូវ Voucher

ដូច្នេះ សម្រាប់ប្រិយមិត្តដែលមានចំណាប់អារម្មណ៍ ឬមានបំណងចង់ទិញផលិត BASEUS និង MOMAX យកទៅប្រើប្រាស់នោះ សូមប្រញ៉ាប់រួសរាន់ឡើង ទាន់មានប្រូម៉ូសិនពិសេសពី TamMall។ ចំពោះការកុម្ម៉ង់ទិញ សូមទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុករបស់ Tam Mall ឬក៏អញ្ជើញមក Tam Mall ដោយផ្ទាល់ក៏បាន ដែលមានអាសយដ្ឋាន: ស្ថិតនៅអូឡាំព្យា អគារលេខ S1-02 មហាវិធីព្រះមុន្នីរ៉េត (St. 217) សង្កាត់វាលវង់ ខណ្ឌ ៧ មករា ក្រុងភ្នំពេញ។

ប្រភព ៖ Tam Mall
អត្ថបទទាក់ទង