នេះជាពេលវេលា ដែលអ្នកប្រើ iPhone ក្នុងប្រទេសយើងអាចតម្លើងទៅ iOS 15 ផ្លូវការបាន
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ប៉ុន្មានថ្ងៃមុននេះ យើងបានដឹងហើយថា Apple មានគម្រោងក្នុងការទម្លាក់កំណែអាប់ដេតផ្លូវការទៅកាន់ iOS 15 ឬ iPadOS 15 ឲ្យអ្នកប្រើប្រាស់ iPhone ឬ iPad នៅក្នុងថ្ងៃទី 20 ខែកញ្ញានេះតែម្ដង ប៉ុន្តែយើងនៅមិនទាន់ដឹងច្បាស់ទេថា អាចធ្វើការអាប់ចាប់បានពីម៉ោងណាទៅ។ 

សម្រាប់ក្នុងប្រទេសយើង ពេលវេលាដែល Apple នឹងទម្លាក់ឲ្យអាប់ដេត គឺឈានចូលដល់ថ្ងៃទី 21 ទៅហើយ ព្រោះជាក់ស្ដែងក្នុងតំបន់យើង នឹងអាចអាប់ដេតបានចាប់ពីម៉ោង 12 យប់នេះទៅ ដូច្នេះគឺឈានដល់ថ្ងៃទី 21 ហើយ។ សម្រាប់ឧបករណ៍ ដែលនឹងទទួលបានកំណែអាប់ដេតវិញ គឺដូចកាលពីនៅលើ iOS 13 និង iOS 14 អញ្ចឹងដែរ ដោយទូរសព្ទដែលនឹងទទួលបានគឺចាប់ពី iPhone SE ជំនាន់ដំបូងឡើងទៅ (iPhone SE 2016) ជាមួយគ្នានឹង iPod Touch ជំនាន់ទី 7 ក៏ទទួលបានដែរ។

ខណៈពេល iPadOS វិញ ក៏មិនខុសពីកាល iPadOS 13 និង 14 នោះទេ ដោយម៉ូឌែលដែលទទួលបានគឺមានដូចជា iPad Pro គ្រប់ម៉ូឌែលទាំងអស់, iPad ចាប់ពីជំនាន់ទី 5 ឡើង, iPad Mini ជំនាន់ទី 4 ឡើង និង iPad Air ជំនាន់ទី 2 ឡើងទៅ។

អញ្ចឹងហើយ សម្រាប់អ្នកដែលកំពុងប្រើប្រាស់ iPhone ឬ iPad ដែលមានក្នុងបញ្ជីអាចគាំទ្របាន ដូចបានរៀបរាប់នៅខាងលើនេះ គឺអាចរង់ចាំអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីខាងលើ តាមពេលវេលាដែលបានបង្ហាញនោះបាន ក្នុងករណីបើសិនជាអ្នកចង់ស្គាល់ iOS 15 ឬ iPadOS 15 ជំនាន់ផ្លូវការ ឲ្យបានឆាប់បំផុត។ 

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង