យន្តហោះអគ្គិសនីរបស់ Rolls-Royce ឆ្លងកាត់ការហោះសាកល្បង 15 នាទីដោយជោគជ័យ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

Rolls-Royce ក៏ជាយីហោមួយដែលល្បីល្បាញ ផ្នែកអាកាសចរណ៍ដែរ តាមរយៈម៉ាស៊ីនយន្តដែលគេបានផលិតហ្នឹងឯង ហើយថ្មីៗនេះ គេបានយកយន្តហោះអគ្គិសនីទាំងស្រុងរបស់ខ្លួន ដែលត្រូវបានគេដាក់ឈ្មោះថា Spirit of Innovation មកហោះសាកល្បងបានដោយជោគជ័យទៀតផង។

ពិតណាស់ថ្មីៗនេះ Rolls-Royce បាននាំយក Spirit of Innovation ដែលជាយន្តហោះអគ្គិសនីរបស់គេ ទៅធ្វើការតេស្តហោះសាកល្បងក្នុងរយៈពេល 15 នាទី បានដោយជោគជ័យ។ យន្តហោះដែលគេបានតេស្តនោះ ជាប្រភេទយន្តហោះកៅអីមួយ ដែលត្រូវបាន Rolls-Royce អះអាងថា មានបំពាក់មកជាមួយថាមពលថ្មខ្លាំងបំផុត មិនធ្លាប់មានប្រើប្រាស់នៅលើយន្តហោះឡើយ។ 

យន្តហោះខាងលើបានប្រើប្រាស់ថ្ម 6,000 celll ដើម្បីយកទៅផ្គត់ផ្គង់ម៉ូទ័រអគ្គិសនីចំនួន 3 ដែលអាចបង្កើតកម្លាំងសរុបបាន 400Kw ឬខ្ទង់ 500hp ហើយត្រូវបាន Rolls-Royce អះអាងថាកម្លាំងប៉ុននេះ អាចឲ្យយន្តហោះរបស់គេឡើងដល់ល្បឿនខ្ពស់បំផុតជាង 300mph ឬជាង 482km/h ផងដែរ។

យ៉ាងណាអ្នកទាំងអស់គ្នាអាចមើលបន្ថែមបាន តាមរយៈវីដេអូខាងលើនេះ ដើម្បីជ្រៀបច្បាស់ពីការតេស្តសោះសាកល្បងរបស់ Rolls-Royce។ 

គួរបញ្ជាក់ដែរ កន្លងទៅនេះ Rolls-Royce ក៏ជាក្រុមហ៊ុនដែលធ្លាប់មានគម្រោងក្នុងការផលិតយន្តហោះអគ្គិសនីជាប្រភេទ Air Taxi ដែរ ហើយគេក៏កំពុងតែសហការគ្នាជាមួយក្រុមហ៊ុនផលិតមួយឈ្មោះ Tecnam ទៀតផង។ បន្ថែមពីនេះដែរ Rolls-Royce ក៏ធ្លាប់ត្រូវបានគេដឹងថា កំពុងតែសហការជាមួយក្រុមហ៊ុន Siemens និង Airbus ដូចគ្នា ដើម្បីធ្វើការលើយន្តហោះអគ្គិសនីគំរូប្រភេទផ្សេងទៀត។

ប្រភព ៖ Engadget
អត្ថបទទាក់ទង