GoPro Hero 10 Black កាមេរ៉ាឡើងដល់ 23MP បំពាក់ឈីបថ្មីដំណើរការល្អជាងមុន 2 ដង
ដោយ​ ៖ សាន់នី | 1 ខែមុន SHARE

 

ក្រោយពីវត្តមានរបស់ GoPro Hero 9 Black បានបំពេញតួនាទីពេញមួយឆ្នាំរួច ទីបំផុត ខាង GoPro ក៏បាធ្វើការបញ្ចេញអ្នកស្នងតំណែងបន្ត ក្នុងជំនាន់ថ្មី ជាផ្លូវការហើយ នោះគឺ GoPro Hero 10 Black។ ដូច្នេះ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការបង្ហាញពីលក្ខណៈសម្បត្តិ កំណែអាប់ដេតបន្ថែម និងចំនុចពិសេសដែលវាមាន ចែករំលែកទៅកាន់អ្នកទាំងអស់គ្នា។

ជាការពិតណាស់ សម្រាប់រូបរាងរបស់ GoPro Hero 10 Black នេះ ដូចជាមិនមានអីប្លែកច្រើនពីជំនាន់មុនទេ តែចំនុចដែលយើងឃើញថា វារាងខុសពី Hero 9 Black នោះ គឺនៅត្រង់ការផ្លាស់ប្តូរពណ៌លើឈ្មោះ GoPro និងលេខ 10 មកជាពណ៌ទឹកប៊ិចវិញ មិនមែនទឹកប្រាក់ដឹតទៀតទេ។ យ៉ាងណា បើងាកមកមើលលក្ខណៈសម្បត្តិវិញ ឃើញថា ម្តងនេះ GoPro ហាក់យកចិត្តទុកដាក់ច្រើនជាងមុន ជាការបំពាក់ឈីបជំនាន់ថ្មី GP2 ដែលខាងក្រុមហ៊ុនផ្ទាល់បានអះអាងថា វាលឿនជាងមុន 2 ដង, Smooth ជាងមុន 2 ដង និងផ្តល់ភាពងាយស្រួល លើការប្រើប្រាស់ជាងមុន ផងដែរ។ ចំណែកកាមេរ៉ាវិញ គឺបានតម្លើងថែមដល់ 23MP ខណៈនៅលើជំនាន់មុនត្រឹមតែ 20MP ប៉ុណ្ណោះ ហើយសម្រាប់រូបថតសន្លឺក វានឹងផ្តល់ទំហំ 23MP ពេញតែម្តង ដូច្នេះ ការផ្តល់ពណ៌ និងកម្រិត Details ក៏ខ្ពស់ជាងមុនដែរ តែបើរូបភាព យើងទាញចេញពីវីដេអូ គឺគុណភាពស្មើនឹង 19.6MP។ 

បន្ថែមពីនេះ GoPro Hero 10 Black មានសមត្ថភាពអាចថតវីដេអូកម្រិត 2.7K នៅក្នុងល្បឿន 240fps ឯការថត 4K បានក្នុងល្បឿន 120fps និងជាពិសេស វាអាចថតដល់ 5.3K ក្នុងល្បឿន 60fps ទៀតផង ដោយក្នុងនោះខាង GoPro បានបញ្ជាក់ថា កម្រិតបង្ហាញរបស់វា មានគុណភាពខ្ពស់ជាង 4K ដល់ទៅ 91% បែបនេះ វាពិតជាអេមមែនទែន។ ក្នុងនោះ រាល់រូបភាព និងវីដេអូដែលយើងបានថត វានឹង Auto upload ទៅកាន់ Cloud តាមរយៈការប្រើក្នុង Quik App ថែមទៀតផង។

ចំនុចចុងក្រោយគឺថា Hero 10 Black ក៏ទទួលបាននូវការបំពាក់មុខងារ HyperSmooth ជំនាន់ 4.0 ថ្មី ដែលផ្តល់ឲ្យការទប់លំនឹងកាន់តែច្រើនជាងមុន ប្រសើរជាងមុន និងកាត់បន្ថយរំញ័របានកាន់តែច្រើនជាងមុន។ យ៉ាងណា បើចំពោះតម្លៃវិញ ឃើញថា ម្តងនេះ GoPro បានធ្វើការដាក់លក់ Hero 10 Black នៅក្នុងកញ្ចប់ទឹកលុយដើមប្រមាណ 2 លានរៀល ឬ 499 ដុល្លារ។ ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ សម្រាប់លក្ខណៈសម្បត្តិលើ GoPro Hero 10 Black ជំនាន់ថ្មីនេះ អាចធ្វើការបញ្ចេញជាមតិយោបល់បាន។

ប្រភព ៖ The Verge
អត្ថបទទាក់ទង