គណនី Microsoft លែងចាំបាច់ត្រូវការ Password ទៀតហើយ
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

តើអ្នកតែងតែងាយភ្លេចពាក្យសម្ងាត់ ហើយធ្វើការស្នើសុំថ្មីជារឿយៗមែនទេ? ពេលនេះ Microsoft មានវិធីសាស្រ្ដអាចជួយដោះស្រាយបញ្ហានោះបាន ដោយធ្វើការលុបពាក្យសម្ងាត់ចោលតែម្ដង។ ហេតុដូច្នេះហើយ យើងលែងចាំបាច់ត្រូវចាំពាក្យសម្ងាត់តទៅទៀតទេ ហើយទៅប្រើប្រាស់រិធីងាយៗទាំងនេះវិញ។

ចាប់ផ្ដើមពីថ្ងៃនេះតទៅ អ្នកប្រើប្រាស់គណនី Microsoft ទាំងអស់ នឹងអាចលុបពាក្យសម្ងាត់របស់ពួកគេចោលបាន ហើយប្ដូរទៅប្រើប្រាស់មុខងារ Windows Hello (រាល់កុំព្យូទ័រមានសេនស័រស្កេនផ្ទៃមុខ 3D IR), ឌុយ USB ប្រភេទសុវត្ថិភាព ក៏ដូចជាវិធីផ្ញើសារជាលេខកូដ ចូលលេខទូរសព្ទ/អ៊ីមែល ជាដើម។ រៀងរាល់ពេលដែលធ្វើការ Login ចូលគណនី Microsoft ម្ដងៗ គឺគ្រាន់តែឲ្យវាផ្ញើជាលេខកូដ ទៅកាន់លេខទូរសព្ទរបស់អ្នក ដែលបានតភ្ជាប់ក្នុងគណនីហើយ នឹងអាចចូលទៅប្រើបានរួចជាស្រេច។ ទោះបីជាភ្លេចពាក្យសម្ងាត់ក៏មិនសំខាន់ ដោយឲ្យតែនៅមានអ៊ីមែល, លេខទូរសព្ទ ឬកាន់តែងាយស្រួលបំផុត គឺប្រើប្រាស់សេនស័រស្កេនផ្ទៃមុខតែម្ដង។

***ចូលទៅបើកមុខងារ Passwordless Account ដោយចុចត្រង់នេះ

សង្ឃឹមថានៅក្នុងពេលអនាគត នឹងមានក្រុមហ៊ុនកាន់តែច្រើន ប្រើប្រាស់វិធីសាស្រ្ដបែបនេះ ទៅលើគណនីរបស់ពួកគេ ព្រោះវាអាចជួយសម្រួលបញ្ហាបានច្រើន និងនៅរក្សាប្រព័ន្ធសុវត្ថិភាពបានដដែល។ ចុះអ្នកអានទាំងអស់គ្នាវិញ តើគាំទ្រជាមួយវិធីសាស្រ្ដបែបនេះដែរឬក៏អត់ទេ?

ប្រភព ៖ Microsoft
អត្ថបទទាក់ទង