ក្នុងខែកញ្ញានេះ ក្រុមហ៊ុន vivo បានសម្រេចបញ្ចេញស្មាតហ្វូន 2 ផ្ទួនគ្នា ដើម្បីបង្កើនការលក់ឲ្យកាន់តែខ្លាំង
ដោយ​ ៖ ប្រណិត | 3 ថ្ងៃមុន SHARE

 

ថ្មីៗនេះបើយោងតាមរបាយការណ៍ នៃការបង្ហាញខ្លួនរបស់ស្មាតហ្វូន vivo មួយម៉ូឌែល ជាសមាជិកថ្មី That's Y vivo Y21 នៅក្នុងប្រទេសកម្ពុជា គឺថាវាមានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់។ វាជាស្មាតហ្វូនលំដាប់ថវិកា ដែលទទួលបានចំណាប់អារម្មណ៍ និងមានការលក់ដាច់ខ្លាំង សម្រាប់ទីផ្សារស្រុកយើង។ 

បើនិយាយទៅលើគុណភាពនិងតម្លៃ វាសមរម្យ បើយើងធ្វើការប្រៀបធៀបទៅនឹងស្មាតហ្វូនដទៃ ដែលមានតម្លៃប្រហាក់ប្រហែល ជាពិសេសវាមានបំពាក់ដោយ RAM ជំនួយថែមទៀតផងតែម្តង។ ក្រលេកមកមើលពេលបច្ចុប្បន្ន សម្រាប់ទីផ្សារស្រុកយើង ក៏ដូចជាតាមបណ្តាប្រទេសផ្សេងៗវិញ ឃើញថាចំពោះវិស័យស្មាតហ្វូន គឺមានការប្រកួតប្រជែងគួរឲ្យកត់សម្គាល់។

មួយវិញទៀត សម្រាប់កំណត់ត្រាថ្មីនាខែកញ្ញានេះ ក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជា បានសម្រេចត្រៀមនឹងបញ្ចេញស្មាតហ្វូនត្រកូល Y នៃគ្រួសារ That’s Y មួយម៉ូឌែលទៀត ជាមួយនឹងការបង្ហើបចេញពាក្យ 3 ឃ្លា « ប្រណិតភាពនៃការរចនា ប្រព័ន្ធកាមេរ៉ាកាន់តែធំ ស្របមកជាមួយនឹងប្រតិបត្តិការខ្លាំង » ការរួមបញ្ចូលគ្នា នៃចំណុចពិសេសទាំងបី នឹងមកដល់ក្នុង ពេលឆាប់ៗនេះ! 

ដើម្បីចង់ដឹងកាន់តែច្បាស់ ថាតើការបង្ហាញខ្លួនរបស់ស្មាតហ្វូន vivo That's Y បន្ទាប់ មានភាពពិសេស និងអស្ចារ្យយ៉ាងណា សូមធ្វើការរង់ចាំតាមដានបន្តទៀត នៅលើទំព័រផេក ហ្វេសប៊ុក ផ្លូវការរបស់ vivo។

ប្រភព ៖ vivo Cambodia
អត្ថបទទាក់ទង