មកដឹងពីជម្រើសអង្គផ្ទុកទិន្នន័យនីមួយៗរបស់ iPhone 13 Series មុនចេញផ្លូវការ
ដោយ​ ៖ សុវណ្ណរតនៈ | 4 ថ្ងៃមុន SHARE

 

មុននឹងមកដល់ពេលនេះ ធ្លាប់មានដំណឹងជាច្រើនមកហើយ បង្ហាញទាក់ទងនឹងជម្រើសអង្គផ្ទុក ដែលអាចនឹងមាននៅលើ iPhone 13 Series ជំនាន់ថ្មី។ យ៉ាងណាក៏ដោយ មិនមានដំណឹងពេលណា ដែលមានសង្ឃឹមត្រូវច្រើន ដូចដំណឹងមុនការប្រកាសចេញផ្លូវការមួយថ្ងៃនោះទេ ជាក់ស្ដែងថ្មីៗនេះអ្នកព្យាករណ៍ល្បីឈ្មោះ Ming-Chi Kuo បានបង្ហាញពីជម្រើសអង្គផ្ទុកទាំងអស់ របស់ទូរសព្ទឆ្លាតខាងលើតែម្ដង។

ពិតណាស់ លោក Kuo បង្ហាញថា iPhone 13 Series នឹងមានជម្រើសអង្គផ្ទុកចាប់ពី 128GB ឡើងទៅ មិនថាម៉ូឌែលណាទេ ដូច្នេះមានន័យថា Apple អាចនឹងឈប់ផ្តល់ជម្រើសត្រឹម 64GB ឲ្យទៀតហើយ។ ជម្រើសធំបំផុតនោះ គឺត្រូវបានគេបញ្ជាក់កាន់តែច្បាស់ថា Apple អាចនឹងបើកឲ្យដល់ជម្រើស 1TB តែម្ដង ប៉ុន្តែសម្រាប់តែលើម៉ូឌែល iPhone 13 Pro និង Pro Max ប៉ុណ្ណោះ។ ខាងក្រោមជាជម្រើសនីមួយៗលម្អិត៖

• iPhone 13 និង 13 Mini អាចមាន 3 ជម្រើស៖

   - 128GB

   - 256GB

   - 512GB

• iPhone 13 Pro និង 13 Pro Max អាចមាន 4 ជម្រើស៖

   - 128GB

   - 256GB

   - 512GB

   - 1TB

សូមរំឮកថា Apple នឹងបើកព្រឹត្តិការណ៍របស់គេ នៅថ្ងៃស្អែកនេះហើយ ដោយក្នុងនោះប្រាកដណាស់ថា iPhone 13 Series គឺទំនងនឹងក្លាយជាផលិតផលគោលប្រចាំព្រឹត្តិការណ៍ អមមកជាមួយផលិតផលសំខាន់ៗមួយចំនួនទៀតដូចជា Apple Watch, AirPods 3 ក៏ដូចជាការបញ្ជាក់ពីការទម្លាក់ iOS 15 ឲ្យប្រើជាផ្លូវការហ្នឹងឯង។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង