Instagram នៅតែមិនទាន់មានគម្រោងបង្កើតកម្មវិធីតម្រូវឲ្យ iPad នោះទេ
ដោយ​ ៖ ឡេង | 5 ថ្ងៃមុន SHARE

 

ចាប់តាំងពីឆ្នាំ 2010 រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រព័ន្ធបណ្ដាញសង្គម Instagram មិនទាន់មានកម្មវិធីតម្រូវឲ្យ iPad នៅឡើយទេ ហេតុដូច្នេះហើយ អ្នកប្រើប្រាស់ថេប្លេតរបស់ Apple ត្រូវបង្ខំឲ្យប្រើទម្រង់ទូរសព្ទវិញ។ ចំណែកឯនាពេលថ្មីៗនេះ CEO របស់ Instagram ក៏បានឆ្លើយតបម្ដងទៀតថា ពួកគេមិនទាន់មានគម្រោង ចាប់ផ្ដើមបង្កើតកម្មវិធីទម្រង់ថេប្លេត សម្រាប់ប្រើប្រាស់លើ iPad នោះទេ។

ប្រសិនបើអ្នកធ្លាប់ប្រើប្រាស់ iPad ហើយជាអ្នកនិយមលេងបណ្ដាញសង្គម Instagram ប្រាកដជាដឹងហើយថា វាមានទម្រង់បែបទូរសព្ទប៉ុណ្ណោះ ហើយត្រូវការពង្រីកមកទំហំធំផងដែរ។ ដោយសារតែបែបនោះហើយ ទើបវាមើលទៅមិនសូវជាទំនង ហើយមិនមានការគាំទ្រច្រើន ពីអ្នកប្រើប្រាស់សោះឡើយ។ ម្យ៉ាងវិញទៀត នៅពេលដែល iOS 15 បញ្ចេញជាផ្លូវការ ក្នុងពេលប៉ុន្មានសប្ដាហ៍ទៀត វាក៏មានសមត្ថភាពប្រែក្លាយ កម្មវិធីទម្រង់ទូរសព្ទ ទៅជាទម្រង់ផ្ដោកបាន (Landscape) ដើម្បីអនុញ្ញាតឲ្យងាយស្រួលមើលជាងមុនបន្ដិច។

ខណៈពេលដែល Instagram មិនទាន់ចង់បង្កើតកម្មវិធីតម្រូវឲ្យ iPad នៅឡើយទេ ដូចនេះហើយអ្នកទាំងអស់គ្នា អាចបើកតាមរយៈកម្មវិធី Safari សិនបាន (ឬក៏កម្មវិធី Browser ផ្សេងៗទៀត) ព្រោះវាងាយស្រួលបញ្ជាប្រើប្រាស់ជាង គ្រាន់តែមិនអាចបង្ហោះបានប៉ុណ្ណោះ។

ប្រភព ៖ Instagram
អត្ថបទទាក់ទង