OPPO Reno6 Z 5G មានបំពាក់មុខងារថតរូបរហ័ស និងកំពុងដាក់លក់ជាមួយប្រម៉ូសិនពិសេស
ដោយ​ ៖ សុវណ្ណរតនៈ | 6 ថ្ងៃមុន SHARE

 

កាលពីថ្មីៗនេះក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានប្រកាសបញ្ចេញទូរសព្ទឆ្លាតស៊េរីថ្មី OPPO Reno6 Z 5G ហើយក៏កំពុងតែមានលក់លើទីផ្សារ នាពេលបច្ចុប្បន្ននេះដែរ។ ក្នុងនោះអតិថិជនរបស់ OPPO ជាច្រើនប្រហែលជាបានទទួលជ្រាប ពីបច្ចេកវិទ្យាទំនើបៗ មុខងារថ្មីៗ និងលក្ខណៈពិសេសៗមួយចំនួន នៅលើទូរសព្ទឆ្លាត OPPO Reno6 Z 5G រួចមកហើយ ដែលចំណុចគួរឲ្យចាប់អារម្មណ៍ជាងគេ គឺទៅលើមុខងារថតរូប និងថតវីដេអូទំរបស់វាតែម្ដង។

ជាការពិតណាស់ Reno Series គឺជាត្រកូលមួយដែល OPPO យកចិត្តទុកដាក់លើបច្ចេកវិទ្យាថតរូប ដែលរួមមានទាំងបែប Portrait ជាដើម។ សម្រាប់បច្ចេកវិទ្យាថតរូបថ្មី ដែល OPPO បានបំពាក់នៅលើ Reno6 Z 5G ដែរនោះ គឺមានឈ្មោះថា «Flash Snapshot» ឬហៅថា «មុខងារចាប់យករូបភាពរហ័ស» ទន្ទឹមគ្នានឹងបច្ចេកវិទ្យាបង្កើនភាពច្បាស់សំខាន់មួយទៀតហៅថា Image-Clear Engine ដែលវាទៅជំនួយមុខងារចាប់រូបភាពរហ័សនោះ ដើម្បីជំរុញបន្ថែមនូវគុណភាពរូប ឲ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។ បច្ចេកវិទ្យាទាំងពីរធ្វើការជាមួយគ្នា វានឹងផ្តល់ឲ្យអ្នកប្រើ នូវការថតរូបលឿនរហ័សគ្រប់កាលៈទេសៈ ជាមួយគុណភាពច្បាស់ ដើម្បីធានាថាអ្នកប្រើមិនខកខាន នូវសកម្មភាពសំខាន់ណាមួយឡើយ។ 

ជាក់ស្តែង បន្ទាប់ពីទូរសព្ទឆ្លាតម៉ូឌែលថ្មីខាងលើ ត្រូវបានប្រកាសចេញលក់ជាផ្លូវការ នៅលើទីផ្សារកម្ពុជាយើង វាក៏បានធ្វើឲ្យមនុស្សជាច្រើន មានចំណាប់អារម្មណ៍ ក្នុងការទិញយក OPPO Reno6 Z 5G ទៅប្រើប្រាស់ដែរ។ អ្វីដែលកាន់តែពិសេសថែមទៀត OPPO ទើបប្រកាសពីប្រូម៉ូសិន «រដូវកាលផ្តល់ជូនដ៏ភ្ញាក់ផ្អើលពី OPPO» ចំពោះការទិញ OPPO Reno6 Z 5G នឹងថែមជូនកាដូតម្លៃដល់ 122 ដុល្លារ ដែលកាដូនោះរួមមានដូចជា បាស Bluetooth តម្លៃ ($39), កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។ 

ចំណែកការទិញ OPPO A94 វិញ នឹងមានថែមកាដូតម្លៃ 103 ដុល្លារ ដែលកាដូនោះរួមមានដូចជា បាស Bluetooth តម្លៃ ($39), Power Bank 10000 mAh (តម្លៃ $10), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។ សូមបញ្ជាក់ថា ចំពោះការផ្តល់ជូនប្រូម៉ូសិននេះ គឺធ្វើឡើងចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 14 កញ្ញា ឆ្នាំ2021 តែប៉ុណ្ណោះ។ ដូច្នេះអ្នកមានចំណាប់អារម្មណ៍ អាចរួសរាន់ឡើង កុំឲ្យឱកាសប្រូម៉ូសិននេះរំលងផុតទៅ។  

ប្រភព ៖ OPPO Cambodia
អត្ថបទទាក់ទង