vivo Y21 ត្រូវ​បាន​ដាក់​លក់​ហើយ ជា​មួយ​តម្លៃ​ក្រោម $200 និងសមត្ថភាព​ល្មម​អាច​បំពេញ​ការ​ងារ​ប្រចាំ​ថ្ងៃ
ដោយ​ ៖ Puthyrith | 1 សប្តាហ៍មុន SHARE


ក្រោយពីបានធ្វើការសម្ពោធជាផ្លូវការ នឹងដាក់ឲ្យធ្វើការ (កុម្មង់ទុកមុន) អស់រយៈពេល 1 សប្តាហ៍មក ពេលនេះ That's Y ស្មាតហ្វូនលំដាប់ថវិកា vivo Y21 ដែលមានតម្លៃត្រឹម $169 ដែលមានបំពាក់ដោយបច្ចេកវិទ្យា Ram ជំនួយចេញលក់ជាផ្លូវការលើទីផ្សារកម្ពុជាហើយ!

បើនិយាយទៅលើគុណសម្បត្តិរបស់ vivo Y21 គឺជាស្មាតហ្វូនដែលត្រូវបានធ្វើការរចនាឡើងយ៉ាងស្រស់ស្អាតទាន់សម័យ ជាមួយនឹងរូបរាងដ៏ស្តើងកម្រាស់ត្រឹម 8.0mm ទម្ងន់ 182g ផ្តល់មកជាមួយនឹងជម្រើសពីរពណ៌គឺ ពណ៌ខៀវហៅថា Metallic Blue និងពណ៌ត្បូងពេជ្រហៅថា Diamond Glow ផ្ទៃខ្នងខាងក្រោយរបស់ vivo Y21 ស្រោបដោយជ័រ Plastic មានភាពរលោងដូចកញ្ចក់។ ចំពោះផ្ទៃអេក្រង់ធំទូលាយទំហំ 6.51 អ៊ីញ មានកម្រិតបង្ហាញ HD+ ទំហំ 1600×720px នៅលើផ្ទៃបង្ហាញចេញសរុប 89% ធៀបនឹងអេក្រង់ទៅរៀងទាំងមូល។

រីឯសម្រាប់ផ្នែកកាមេរ៉ារបស់វាវិញ គឺត្រូវបានបំពាក់មកជាមួយនឹង លេនកាមេរ៉ាក្រោយ AI 2 គ្រាប់ លេនគោលទំហំ 13MP  មាន aperture 2.2 ជាប្រភេទលេន wide Angle អាចផលិតសាច់វីដេអូបានក្នុងកម្រិត 1080p ក្នុងល្បឿន 30fps អាចធ្វើការថតបានជាមួយមុខងារ Portrait, Panorama, Live Photo, Slow-Mo, Time-Lapse, Pro Mode និង DOC… ជាដើម។ ចំណែកឯលេនទី2 ទំហំ 2MP មាន aperture 2.4 ជា Macro Lens អាចធ្វើការផ្តិតយកនូវវត្ថុដែលមានភាពល្អិតក្នុងគម្លាតជិត 4cm។ សម្រាប់កាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែលមាន កម្រិត aperture f/2.0 អាចធ្វើការថតរូបសែលហ្វីបានយ៉ាងស្រស់ស្អាត ជាមួយនឹងស្បែកមុខភ្លឺរលោង។

vivo Y21 ដំណើរការលើបន្ទះឈីប MediaTek Helio P35 មានរ៉េមទំហំ 4GB បូកបន្ថែមរ៉េមជំនួយ 1GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB អាចធ្វើការបន្ថែមម៉េមូរីខាងក្រៅបានដល់ទៅ 1TB ហើយវាក៏ប្រតិបត្តិការដោយស្បែក UI ប្រភេទ Funtouch OS11.1 គាំទ្រដោយ Android 11 ថ្មទំហំធំដល់ទៅ  5,000mAh ផ្តល់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន 18W តាមរយៈរន្ធ USB-C។

មួយវិញទៀតចំពោះបងប្អូនដែលមានចំណាប់អារម្មណ៍លើស្មាតហ្វូន vivo Y21 អាចធ្វើការរកជាវបានឥឡូវនេះ នៅតាមបណ្តាហាងលក់ទូរស័ព្ទដែលមានស្លាកសញ្ញាសម្គាល់ vivo ទូទាំងប្រទេសបានចាប់ពី ថ្ងៃទី10 ខែកញ្ញា ឆ្នាំ2021 នេះតទៅជាមួយនឹងតម្លៃ $169 រួមបន្ថែមកាដូមានដូចជា៖ ស៊ីមកាត Smart តម្លៃ 16.5$ និងកាស That’s Y ដ៏ស្រស់ស្អាត ចំនួនមួយគូទៀតផងដែរ។

 

ប្រភព ៖ vivo Cambodia
អត្ថបទទាក់ទង