ពេលណាទើប Apple ទម្លាក់ចេញ iOS 15 ជំនាន់ផ្លូវការ សម្រាប់អ្នកប្រើប្រាស់?
ដោយ​ ៖ សាន់នី | 1 សប្តាហ៍មុន SHARE

 

នៅសល់តែ 4 ថ្ងៃទៀតប៉ុណ្ណោះ ក្រុមហ៊ុន Apple នឹងធ្វើការប្រកាសចេញផលិតផលជំនាន់ថ្មី របស់ខ្លួន ជាផ្លូវការហើយ ដោយក្នុងនោះ យើងបានដឹងទុកមុនថា ក្នុង Apple Event នេះ នឹងមានតួឯកធំដូចជា iPhone ជំនាន់ថ្មី និង Apple Watch ជំនាន់ថ្មី។ បន្ថែមពីហ្នឹង ក៏មានអ្នកប្រើប្រាស់ជាច្រើនដែរ ពិតជាចង់ដឹងថា តើខាងក្រុមហ៊ុន Apple នឹងទម្លាក់ចេញប្រព័ន្ធប្រតិបត្តិការ iOS 15 ពេញលេញ ក្នុងជំនាន់ផ្លូវការ អាចប្រើជាសារធារណៈ នៅពេលណាទៅ?

ជាការពិតណាស់ បើយោងតាមប្រភពលេចធ្លាយមួយ បានធ្វើការបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានអ្វីប្រែប្រួលទេ ការទទួលបានប្រព័ន្ធប្រតិបត្តិការ iOS 15 ពេញលេញ ក្នុងជំនាន់ផ្លូវការ អាចប្រើជាសារធារណៈនោះ នឹងទម្លាក់ចេញកាន់តែឆាប់រហ័ស មានន័យ ព្រឹត្តិការណ៍ Apple Event ធ្វើឡើងនៅថ្ងៃទី 14 កញ្ញា ដូច្នេះគេរំពឹងថា ក្រុមហ៊ុនអាចនឹងបញ្ចេញ iOS 15 (Official Public) នៅថ្ងៃទី 15 កញ្ញា ចំណែកនៅម៉ោងក្នុងតំបន់ប្រទេសយើង អាចនឹងនៅថ្ងៃទី 16 កញ្ញាវិញ គឺខុសគ្នាមួយថ្ងៃប៉ុណ្ណោះ។

ខាងក្រោមនេះ ជាកាលបរិច្ឆេទបញ្ចេញ iOS ជំនាន់មុនៗ ជាផ្លូវការ៖

• iOS 14: ថ្ងៃទី 16 កញ្ញា 2020 (បន្ទាប់ពី Apple Event ថ្ងៃទី 15 កញ្ញា)

• iOS 13: ថ្ងៃទី 19 កញ្ញា 2019 (បន្ទាប់ពី Apple Event ថ្ងៃទី 10 កញ្ញា)

• iOS 12: ថ្ងៃទី 17 កញ្ញា 2018 (បន្ទាប់ពី Apple Event ថ្ងៃទី 12 កញ្ញា)

• iOS 11: ថ្ងៃទី 19 កញ្ញា 2017 (បន្ទាប់ពី Apple Event ថ្ងៃទី 12 កញ្ញា) 

គួររំលឹកបន្តិចថា សម្រាប់ iOS 15 ឆ្នាំនេះ Apple បានបញ្ជាក់ប្រាប់ថា គេបានធ្វើការកែប្រែ និងពង្រឹងបន្ថែមទៅលើចំណុចសំខាន់ 4 ដោយក្នុងនោះរួមមាន Staying Connected, Finding Focus, Using Intelligence និងចុងក្រោយគឺ Exploring The World។ ចុះអ្នកយល់យ៉ាងណាដែរ ចំពោះ iOS 15 នេះ? ហើយមានកំពុងរង់ចាំជំនាន់ផ្លូវការ ជាសាធារណៈនេះដែរឬអត់?

 

ប្រភព ៖ 9to5mac
អត្ថបទទាក់ទង