រឿងបែបភ័យរន្ធត់របស់ WWE នឹងចាក់បញ្ចាំងនៅខែតុលាខាងមុខនេះ
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

សេវាកម្ម Netflix និងកីឡាកាស World Wrestling Entertainment (WWE) បានធ្វើការចាប់ដៃគូគ្នា ដើម្បីផលិតឡើងមកនូវ ខ្សែភាពយន្ដបែបភ័យរន្ធត់ថ្មីមួយ សម្រាប់រដូវកាល Halloween នៅខែតុលា ឆ្នាំ 2021 នេះ។ ទោះបីជាមិនទាន់មានវីដេអូ Trailer ប៉ុន្ដែពេលថ្មីៗនេះ ក៏មានរូបភាពផ្សព្វផ្សាយប៉ុន្មានសន្លឹក ត្រូវបានចែករំលែកឲ្យឃើញមុនផងដែរ។

អ្វីដែលចាប់អារម្មណ៍បំផុត នោះគឺវត្តមានរបស់ The Undertaker (លោក Mark Calaway) ដោយគាត់នឹងត្រូវជា តួអង្គឯកថែមទៀតផង។ ក្រៅពីនេះ ក៏ឃើញមានការបង្ហាញខ្លួនរបស់ អ្នកកីឡាកាសផ្សេងៗទៀតដូចជា Big E, Xavier Woods និង Kofi Kingston។ ចំពោះសាច់រឿងនឹងលេងចាប់ផ្ដើមពី ក្រុម The New Day បានជាប់នៅក្នុងភូមិគ្រឹះរបស់ The Undertaker ដោយមានការលងយ៉ាងខ្លាំង ជាដើម។ ខ្សែភាពយន្ដនេះជាប្រភេទ Interactive គឺមានន័យថា អ្នកទស្សនាអាចជ្រើសរើសដំណើររឿង ឬសម្រេចចិត្តជំនួសតួអង្គបាន ដើម្បីបង្កើតភាគបញ្ចប់ខុសៗគ្នា ទៅតាមការសម្រេចចិត្តរបស់អ្នកទស្សនា។

រឿង Escape the Undertaker នឹងចាក់បញ្ចាំងនៅលើសេវាកម្ម Netflix ចាប់ពីថ្ងៃទី 5 ខែតុលា ឆ្នាំ 2021 តទៅ ហើយរំពឹងទុកនឹងមានវីដេអូ Trailer នៅអំឡុងពេលចុងខែកញ្ញានេះដែរ។ ប្រសិនបើអ្នកជាអ្នកគាំទ្រកីឡាកាស ជាពិសេសជាអ្នកគាំទ្រ The Undertaker ដូច្នេះហើយកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា។

ប្រភព ៖ Netflix
អត្ថបទទាក់ទង