Xiaomi លក់នាឡិកាឆ្លាតវៃដាច់ជាង Apple ក្នុងត្រីមាសទី 2 នៃឆ្នាំនេះ
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

កាលពីត្រីមាសទី 2 កន្លងទៅនេះ Xiaomi អាចលក់នាឡិកាឆ្លាតវៃបានសរុបរហូតដល់ខ្ទង់ 8 លានគ្រឿងឯណោះ និងបានធ្វើការយកឈ្នះ Apple បន្ដិច ជាមួយចំនួនសរុបខ្ទង់ 7.9 លានគ្រឿង។ ហេតុនេះហើយ Xiaomi កំពុងឈរលើតារាងកំពូល នៃក្រុមហ៊ុនលក់នាឡិកាឆ្លាតវៃដាច់ជាងគេ ហើយតារាងលេខ 2 ទទួលបានលើ Apple ផងដែរ។

គួរបញ្ជាក់ថា កាលពីត្រីមាសចុងក្រោយនោះ Xiaomi បានប្រកាសចេញនាឡិកាឆ្លាតវៃស៊េរីថ្មីៗ ខណៈពេលដែលក្រុមហ៊ុនផ្សេងៗទៀត ហាក់បីដូចជា Apple គឺមិនបានប្រកាសចេញទាល់តែសោះ។ មូលហេតុដែលនាឡិកាឆ្លាតវៃរបស់ Xiaomi លក់បានច្រើនជាងគេ ក៏ដោយសារតែ ប្រជាប្រិយរបស់ត្រកូល Mi Band ជាមួយតម្លៃសមរម្យ និងមានអត្ថប្រយោជន៍គ្រាន់បើទៀត។ បន្ទាប់ពី Xiaomi និង Apple នោះគឺមាន Huawei ឈរនៅលេខ 3, Fitbit លេខ 4 និង Samsung លេខ 5 ជាដើម។ 

យ៉ាងណាមិញ បើយើងគិតតែនាឡិកាឆ្លាតវៃតម្លៃថ្លៃៗ Apple នៅជាប់តារាងលេខ 1 ដដែល ជាមួយនឹង Huawei លេខ 2, Garmin លេខ 3, Samsung លេខ 4 ហើយ Xiaomi លេខ 5 វិញ។ តើនៅពេលបច្ចុប្បន្ននេះ អ្នកទាំងអស់គ្នា កំពុងពាក់នាឡិកាឆ្លាតវៃដែរឬក៏អត់ទេ? ហើយជាម៉ាកអ្វីដែរ?

ប្រភព ៖ Canalys
អត្ថបទទាក់ទង