ពេលនេះសាច់គោជប៉ុន Wagyu អាចផលិតបានដោយប្រើម៉ាស៊ីនព្រីន 3D
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ដើម្បីចូលរួមការពារជីវិតសត្វ ក៏ដូចជាការពារបរិស្ថានពិភពលោក ដូច្នេះហើយអ្នកវិទ្យាសាស្រ្ដ ជនជាតិជប៉ុនមួយក្រុម ក៏សម្រេចបានការសិក្សាថ្មីដ៏ភ្ញាក់ផ្អើល នោះគឺការបង្កើតសាច់គោជប៉ុន Wagyu វ៉ាហ្គី (តម្លៃថ្លៃបំផុត $500/kg) ដោយប្រើម៉ាស៊ីនព្រីន 3D នៅក្នុងមន្ទីរពិសោធន៍។

មូលហេតុដែលសាច់គោនេះមានតម្លៃខ្ពស់ជាងគេបែបនេះ ក៏ដោយសារតែ វាសម្បូរទៅដោយជាតិ ធ្វើឲ្យឈ្ងុយឆ្ងាញ់ និងមានផ្ទុកខ្លាញ់គុណភាពល្អ ថែមទៀតផង។ កាលពីពេលមុនៗមក ម៉ាស៊ីនព្រីន 3D ខ្វះរចនាសម្ព័ន្ធកោសិកា ដែលមិនអាចបំពេញឲ្យដូចសាច់ពិតៗ 100% នោះទេ ប៉ុន្ដែក្រុមអ្នកវិទ្យាសាស្រ្ដជប៉ុន មកពីសាកលវិទ្យាល័យអូសាកានេះ បានលើកឡើងមកថា ពួកគេអាចបង្កើតដោយជោគជ័យបានច្រើន។ ចំពោះវិធីសាស្រ្ដក្នុងការបង្កើត នោះគឺត្រូវយកកោសិកាដើមរបស់គោ 2 ប្រភេទ ដើម្បីដាក់ឲ្យលូតលាស់ ក្នុងមន្ទីរពិសោធន៍តែម្ដង។

 

រូបភាពនៅខាងលើនេះ គឺដាក់បង្ហាញអំពី សាច់គោជប៉ុន Wagyu បង្កើតដោយប្រើម៉ាស៊ីនព្រីន 3D ប៉ុន្ដែមានផ្ទុកសរសៃខ្លាញ់, សរសៃសាច់ដុំ និងសរសៃឈាម ហាក់បីដូចជាសាច់មែនទែន។ កាលបរិច្ឆេទ និងតម្លៃដាក់លក់ជាផ្លូវការ មិនទាន់ប្រកាសប្រាប់ឲ្យដឹងនៅឡើយទេ ដូចនេះមានតែរង់ចាំតាមដានទាំងអស់គ្នា នៅក្នុងពេលខាងមុខទៀត។

ប្រភព ៖ EurekAlert
អត្ថបទទាក់ទង