មនុស្សយន្ដ Boston Dynamics បង្ហាញខ្លួនជាថ្មីម្ដងទៀត ជាមួយក្បាច់ហក់លោតដូចមនុស្សពិតៗ
ដោយ​ ៖ ឡេង | 5 ខែមុន SHARE

 

ក្រុមហ៊ុនផលិតមនុស្សយន្ដ Boston Dynamics បានត្រឡប់មកសាជាថ្មីម្ដងទៀតហើយ ដើម្បីធ្វើការដាក់បង្ហាញជូនបន្ថែម អំពីសមត្ថភាពចលនាមនុស្សយន្ដរបស់គេ។ លើកនេះ យើងឃើញមានការហក់លោតយ៉ាងសកម្មល្អ ដោយមើលទៅហាក់បីដូចជា ចលនារបស់មនុស្សពិតៗ ឬជាវីដេអូកាត់ត ប៉ុន្ដែមិនមែននោះទេ។

បើយោងតាមរយៈវីដេអូខាងក្រោមនេះ យើងនឹងឃើញមនុស្សឈ្មោះ Atlas បញ្ចេញសមត្ថភាពរបស់ពួកគេ លើការរត់ឡើង ហក់លោត ពីកន្លែងមួយទៅកន្លែងមួយទៀត ព្រមទាំងហក់ត្រឡប់ក្រោយ ថែមទៀតផង។ ពួកវាត្រូវបានក្រុមការងារ Boston Dynamics សរសេរកូដ Programs ឲ្យល្អឥតខ្ចោះបំផុត ដើម្បីអាចសម្រេចកិច្ចការទាំងនោះបាន។ ហេតុដូច្នេះហើយ នោះគឺមានន័យថា ពួកវាមិនទាន់អនុញ្ញាតឲ្យ គិតធ្វើអ្វីមួយដោយខ្លួនឯងទេ និងត្រូវធ្វើតាមការបញ្ជាទាំងស្រុង។ ប្រសិនបើចង់ស្វែងយល់ឲ្យកាន់តែច្បាស់ អ្នកទាំងអស់គ្នា អាចទស្សនាវីដេអូពេញ នៅខាងក្រោមនេះបាន។

គួររំលឹកផងថា Hyundai បានទិញយក Boston Dynamics នេះ កាលពីចុងខែមិថុនា ឆ្នាំ 2021 កន្លងទៅ ដូច្នេះនៅក្នុងពេលអនាគតខាងមុខ យើងនឹងឃើញផលិតផលរបស់ Hyundai ជាមួយបច្ចេកវិទ្យាមនុស្សយន្ដ ជាក់ជាមិនខានឡើយ។ ការសម្ដែងដោយមនុស្សយន្ដ Atlas នៅវីដេអូខាងលើ ពិតជាគួរឲ្យសរសើរមែន ចុះអ្នកទាំងអស់គ្នាគិតថាយ៉ាងណាដែរ?

ប្រភព ៖ Boston Dynamics
អត្ថបទទាក់ទង