50 ឆ្នាំមុន មនុស្សយើងបានបើកបរលើឋានព្រះច័ន្ទ ជាលើកដំបូងបង្អស់
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតមួយ កាលពីអំឡុងឆ្នាំ 1971 នោះគឺជាការបើកបរលើឋានព្រះច័ន្ទ ជាលើកដំបូងបង្អស់ សម្រាប់មនុស្សលោកយើង និងត្រូវបានកត់ចូលប្រវត្តិសាស្រ្ដពិភពលោក។ ថ្ងៃទី 1 ខែសីហា ឆ្នាំ 2021 គឺត្រូវបានកំណត់ថាជាខួបលើកទី 50 ឆ្នាំហើយ ចាប់តាំងពីលើកដំបូងនោះមក ដែលស្ថិតនៅក្នុងបេសកកម្មរុករក នៅលើឋានព្រះច័ន្ទ។

លោកអវកាសយានិក Dave Scott និង Jim Irwin បានបើកបរយានយន្ដ LRV (Lunar Roving Vehicle) នៅលើបេសកកម្ម Apollo 15 ដើម្បីប្រមូលសំណាក និងរុករកផ្ទៃព្រះចន្ទ ឲ្យកាន់តែមានភាពងាយស្រួល ជាងការដើរថ្មើរជើងផងដែរ។ ពួកគាត់អាចបើកបរបានរយៈពេល 3 ម៉ោងនៅលើនោះ មុននឹងដល់ពេលត្រូវ ត្រឡប់មកផែនដីវិញ ជាមួយរយៈចម្ងាយសរុបស្មើនឹង 27 គីឡូម៉ែត្រ។ ចាប់តាំងពីពេលនោះមក បេសកកម្ម Apollo 16 និង 17 ក៏ទទួលបានយានយន្ដនេះ ដើម្បីយកទៅបើកបររុករកបន្ថែមដូចគ្នា។ អវកាសយានិកអាចបើកបរ បានល្បឿនលឿនបំផុតនៅ 13km/h (គីឡូម៉ែត្រក្នុងមួយម៉ោង) ព្រោះតែផ្ទៃឋានព្រះច័ន្ទមិនល្អ ដូចនៅលើផែនដីរបស់យើង។

ជាការពិតណាស់ អង្គការ NASA ក៏បានបញ្ជាក់ប្រាប់ពីភាពលំបាកខ្លាំង នៅក្នុងការបង្កើតយានយន្ដនោះឡើងមក ព្រោះតែបច្ចេកវិទ្យានៅមានកំណត់ ហើយក៏គ្មានកន្លែងតេស្ដនៅលើផែនដី ដែលមានស្ថានភាពដូចនៅលើឋានព្រះច័ន្ទនោះដែរ។ យ៉ាងណាក៏ដោយ នៅពេលចុងក្រោយ អ្នកវិទ្យាសាស្រ្ដអាចបង្កើតវា បានដោយជោគជ័យចំនួន 4 គ្រឿង ជាមួយទឹកប្រាក់ខ្ទង់ 38 លានដុល្លារ (ឬស្មើនឹងប្រមាណ 249 លានដុល្លារ បើគិតក្នុងឆ្នាំ 2021)។

ប្រភព ៖ NASA
អត្ថបទទាក់ទង