យានថ្មីរបស់ប្រទេសរុស្ស៊ី ច្រឡំរុញច្រានស្ថានីយ៍អវកាសអន្តរជាតិ ចេញពីទីតាំងដើម
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ត្រូវបានច្រានចេញពីទីតាំងដើមបន្ដិច កាលពីពេលថ្មីៗនេះ ព្រោះតែមានការច្រឡំរុញដោយ យានអវកាសថ្មីរបស់ប្រទេសរុស្ស៊ី បណ្ដាលឲ្យមានការប្រកាសអាសន្នផងដែរ។ យ៉ាងណាមិញ សមាជិកលំហទាំង 7 នាក់នៅលើនោះ មិនមានរងគ្រោះថ្នាក់ឡើយ ហើយក៏អាចគ្រប់គ្រងបាន ឲ្យត្រឡប់មកធម្មតាវិញ ក្នុងរយៈពេលជិត 1 ម៉ោងក្រោយមក។

យានរុស្ស៊ីថ្មីនោះមានឈ្មោះថា Nauka និងមានគោលបំណង បង្ហោះទៅតភ្ជាប់ជាមួយ ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ដើម្បីផ្ដល់ជាជំនួយលើ ពហុមុខងារផ្សេងៗបន្ថែម។ ចំពោះសមាជិកទាំង 7 នាក់ នោះគឺរួមមានអវកាសយានិកជនជាតិរុស្ស៊ី 2 នាក់, ជនជាតិជប៉ុនម្នាក់, ទីភ្នាក់ងារអវកាសអឺរ៉ុប មកពីប្រទេសបារាំងម្នាក់ និងអវកាសយានិកខាង NASA ចំនួន 3 នាក់។

ដោយសារតែ យានទាំងនោះស្ថិតនៅលើលំហ ដូច្នេះទោះបីជាការច្រឡំរុញច្រាន ស្ថានីយ៍អវកាសអន្តរជាតិនេះ បានធ្វើឲ្យមានការផ្លាស់ទីតាំងត្រឹម 45 ដឺក្រេពិតមែនក្ដី ក៏អាចបង្កឲ្យមានគ្រោះថ្នាក់ខ្ពស់បានដែរ។ លើកនេះចាត់ទុកបានថា ជាសំណាងមួយ សម្រាប់អវកាសយានិកទាំងអស់ និងអាចសម្រួលមកដូចដើមវិញ ក្នុងរយៈពេលត្រឹមតែ 45 នាទី ថែមទៀតផង។

បន្ទាប់ពីទស្សនាវីដេអូ នៅខាងលើនេះហើយ អ្នកទាំងអស់គ្នា នឹងបានឃើញពីសកម្មភាព យានថ្មីរបស់ប្រទេសរុស្ស៊ី ធ្វើការតភ្ជាប់ទៅកាន់ ស្ថានីយ៍អវកាសអន្តរជាតិ។ នាពេលបច្ចុប្បន្ននេះ យានទាំងអស់នោះ បានត្រឡប់ទៅដំណើរការជាធម្មតា តាមគោលដៅរៀងៗខ្លួនវិញហើយ និងបង្កើនការប្រុងប្រយ័ត្ន កាន់តែខ្ពស់ជាងមុន។

ប្រភព ៖ Reuters
អត្ថបទទាក់ទង