vivo បង្ហាញថា V21 ពណ៌ថ្មី Arctic White កំពុងទទួលបានការចាប់អារម្មណ៍ច្រើន
ដោយ​ ៖ សាន់នី | 1 ខែមុន SHARE

 

ក្រោយពីបានដាក់ឲ្យដំណើរការលក់ នៅលើទីផ្សារមិនទាន់បានប៉ុន្មានសប្តាហ៍ផង យើងសង្កេតឃើញថា ស្មាតហ្វូនជម្រើសពណ៌ថ្មី vivo V21 Arctic White Limited Edition ទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នកនិយមប្រើប្រាស់ លើវិស័យស្មាតហ្វូន ទូទាំងប្រទេស ហើយនេះជាក្តីរំពឹងមួយខ្ពស់ ដែលធ្វើឲ្យក្រុមហ៊ុន vivo នៅតែបន្តឈានទៅមុខ នៅក្នុងវិស័យបច្ចេកវិទ្យា ផងដែរ។

 

ដោយការតែការខិតខំប្រឹងប្រែង ក៏ដូចជាការផ្តល់នូវភាពច្នៃប្រឌិត មិនថាទៅលើលក្ខណៈសម្បត្តិ និងផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ គឺត្រូវបានធ្វើការកំណែទម្រង់ ឲ្យមានភាពខុសប្លែកគ្នា ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីធ្វើឲ្យវិស័យស្មាតហ្វូន vivo កាន់តែមានភាពរីកចំរើន។ 

ចំពោះ V21 Arctic White ជាស្មាតហ្វូនពណ៌ថ្មី ស្រោបដោយផ្ទៃក្រោយ ពណ៌ស AG Matte Glass  រំលេចសោភណភាពដូចជាគុជខ្យង ប្រៀបបានទៅនឹងសម្រស់ធម្មជាតិ នៃតំបន់ត្រជាក់នៃប៉ូលខាងជើង។ ចំណែកគែមជ្រុង ស្រោបទៅដោយពណ៌មាស បង្ហាញចេញនៅភាពថ្លៃថ្នូរ ទាន់សម័យ និងមានភាពទាក់ទាញ។ ស្មាតហ្វូននេះ ត្រូវបានបំពាក់អេក្រង់ទំហំធំ 6.44 អ៊ីញ អាចបង្ហាញរូបភាពបានក្នុងកម្រិត 2404 x 1080 (FHD+ / 90Hz Refresh rate + HDR10 ), ប្រើប្រាស់បន្ទះឈីប MTK 800U “7nm” CPU Octa-core ដំណើរការបានក្នុងល្បឿន 2×2.4 GHz, មានរ៉េម 8GB + 3GB, អង្គផ្ទុកទិន្នន័យ 128GB, មានថ្មទំហំធំ 4000mAh / Flashcharge 2.0 (33W) ដំណើរការដោយ Android 11 និងស្បែក Interface ប្រភេទ Funtouch OS 11.1។ 

វាមានកាមេរ៉ាមុខទំហំ 44 MP, f/2.0, (wide), AF, OIS / Dual-LED flash, HDR Video 4K@30fps (no OIS) ចំណែកកាមេរ៉ាក្រោយបីគ្រាប់ រួមមាន លេនទំហំ 64 MP, f/1.8, 0.8µm, PDAF, OIS + 8 MP, f/2.2, 120˚, (ultrawide) + 2 MP, f/2.4, (macro) និងថតវីដេអូ Video 4K@30fps (no OIS) ឬ 1080p@30/60fps ហើយក៏មានមុខងារ Face Unlock (ស្កេនមុខ) + In-Display Fingerprint Scanning (ស្កេនស្នាមម្រាមដៃលើអេក្រង់) ផងដែរ។

ដូច្នេះ សម្រាប់ប្រិយមិត្តកំពុងតែស្វែងរក ស្មាតហ្វូនដែលមានគុណភាពល្អ តម្លៃសមរម្យ ពណ៌ថ្មីទាក់ទាញ V21 Arctic White នឹងជាជម្រើសសម្រាប់អ្នកពិចារណាបាន។ ធ្វើការជាវឥឡូវនេះ ដើម្បីទទួលបានស្មាតហ្វូន Limited Edition ពី vivo។

 

ប្រភព ៖ vivo Cambodia
អត្ថបទទាក់ទង