Huawei P50 Pro បានឡើងឈរលើកំពូលតារាង DxOMark ផ្នែកកាមេរ៉ាល្អ
ដោយ​ ៖ សាន់នី | 1 ខែមុន SHARE

 

សម្រាប់ប្រិយមិត្តអ្នកអានភាគច្រើន ប្រាកដជាបានដឹងហើយថា បន្ទាប់ពី Xiaomi បានប្រកាសចេញ Mi 11 Pro និង Ultra ជាផ្លូវការ មិនបានប៉ុន្មានផង ខាង DxOMark ក៏បានដាក់ពិន្ទុផ្តល់ឲ្យភ្លាមៗដែរ ដោយភ្នាក់ងារដាក់ពិន្ទុមួយនេះ បានដាក់ឲ្យកាមេរ៉ារបស់ Mi 11 Ultra ទទួលបានពិន្ទុខ្ពស់ជាងគេ ឡើងទៅឈរលើកំពូលតារាង តែម្ដង។ យ៉ាងណា គ្រប់យ៉ាងគ្មានអ្វីនៅថិតថេរនោះទេ ជាពិសេស ក្រោយពេលដែលក្រុមហ៊ុន Huawei បានប្រកាសចេញទូរសព្ទឆ្លាតកំពូលជំនាន់ថ្មី P50 និង P50 Pro រួច កាលពីយប់មិញនេះ។

ជាការពិតណាស់ បើយោងតាមការបង្ហាញ នៅក្នុងវេបសាយដាក់ពិន្ទុរបស់ភ្នាក់ងារ DxOMark បានបង្ហាញថា ទូរសព្ទឆ្លាត P50 Pro របស់ Huawei គឺទទួលបាន 144 ពិន្ទុ ដែលជាពិន្ទុមួយខ្ពស់ជាងគេ និងបានយកឈ្នះ Mi 11 Ultra របស់ Xiaomi លើសចំនួន 1 ពិន្ទុ ហើយបានធ្លាក់មកនៅលេខរៀងទី 2 វិញ ផងដែរ។ ចំពោះការដាក់ពិន្ទុនេះដែរ គេបានបែងចែកជា 3 ផ្នែកធំៗដូចជា ផ្នែករូបភាពធម្មតា, ផ្នែករូបភាពពង្រីក និងចុងក្រោយ គឺផ្នែកវីដេអូ។ សម្រាប់ផ្នែករូបភាព ភ្នាក់ងារខាងលើបានផ្តល់ឲ្យ P50 Pro ដល់ទៅ 149 ពិន្ទុ ខណៈពេលដែលផ្នែករូបភាពពង្រីកវិញ គេបានដាក់ឲ្យ 107 ពិន្ទុ និងចុងក្រោយផ្នែកថតវីដេអូ ទូរសព្ទឆ្លាតលំដាប់កំពូលខាងលើនេះ ទទួលបានចំនួន 116 ពិន្ទុ។ ខាងក្រោមនេះ ជាពិន្ទុលើផ្នែកតូចៗផ្សេងៗជាច្រើនទៀត ពីក្រោមផ្នែកធំទាំង 3 ខាងលើ៖

ចំណែកកាមេរ៉ាខាងមុខវិញ ក៏ទទួលបានពិន្ទុខ្ពស់ឈរលើកំពូលតារាងដែរ ដោយ DxOMark បានផ្តល់ឲ្យចំនួន 106 ពិន្ទុឯណោះ។  ការដាក់ពិន្ទុនេះដែរ គេបានបែងចែកជា 2 ផ្នែកធំៗ ដូចជា ផ្នែករូបភាពធម្មតា និងផ្នែកវីដេអូ។ សម្រាប់ផ្នែករូបភាព ខាងភ្នាក់ងារខាងលើបានផ្តល់ឲ្យ P50 Pro ដល់ទៅ 112 ពិន្ទុ ខណៈពេលដែលផ្នែកវីដេអូវិញ គេបានដាក់ឲ្យ 96 ពិន្ទុ។ ខាងក្រោមនេះ ជាពិន្ទុលើផ្នែកតូចៗផ្សេងៗជាច្រើនទៀត ពីក្រោមផ្នែកធំទាំង 2 ខាងលើ៖

គួរបញ្ជាក់ដែរថា P50 Pro បានប្រើប្រាស់លេនគោលទំហំ 50MP, f/1.8 ប្រវែង 23mm មាន OIS, បន្ទាប់ជាលេន Periscope Telephoto ទំហំ 64 MP, f/3.5 ប្រវែង 90mm, ចំណែកបន្ទាប់ជាលេន Ultra-wide ទំហំ 13MP, f/2.2 និងមួយទៀតជាលេន សខ្មៅ ទំហំ 40 MP, f/1.6, 23mm។ យ៉ាងណា ខាងលើនេះ គឺជាការដាក់ពិន្ទុពីសំណាក់ភ្នាក់ងារ DxOMark តែយើងនៅមិនទាន់អស់ចិត្ត ជាមួយពិន្ទុដ៏ខ្ពស់នោះឡើយ ហើយយើងនឹងរង់ចាំមើលលទ្ធផលពិតជាក់ស្ដែង នៅពេលមកដល់ដៃក្រុមការងាររបស់យើង ដើម្បីតេស្តសមត្ថភាពកាមេរ៉ារបស់វាដោយផ្ទាល់។

 

ប្រភព ៖ DxOMark
អត្ថបទទាក់ទង